ព័ត៌មានជាតិ

ករណីខ្យល់កន្ត្រាក់ ២លើក បណ្ដាលឲ្យផ្ទះពលរដ្ឋរងការខូចខាត នៅខេត្តកំពង់ធំ

កំពង់ធំៈ មានករណីខ្យល់កន្ត្រាក់ ២លើក បណ្ដាលឲ្យខូចខាតផ្ទះពលរដ្ឋ ស្ថិតក្នុងសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។

លើកទី១៖ នៅវេលាម៉ោង ៤និង៤១នាទី ករណីខ្យល់កន្រ្តាក់ ស្ថិតនៅសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង
-ម្ចាស់ផ្ទះឈ្មោះ សៀក ចក់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិអូរកន្ធត្បូង ខូចខាត:របើកដំបូលផ្ទះមួយចំហៀង។
-ម្ចាស់ផ្ទះឈ្មោះ អឿន ភេទប្រុស អាយុ ៤៥ឆ្នាំ នៅភូមិព្រែកស្បូវ ខូចខាត:របើកដំបូលផ្ទះមួយចំហៀង។
-ម្ចាស់ផ្ទះឈ្មោះ យឹម សារីម ភេទស្រី អាយុ ៥១ឆ្នាំ ខូចខាត: របើកដំបូលស័ង្កសីចំនួន០១សន្លឹក។
លើកទី២៖ វេលាម៉ោង ៥និង១០នាទី ករណីខ្យល់កន្រ្តាក់ ស្ថិតនៅភូមិវាល ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក បណ្តាលឲ្យរបើកដំបូលឃ្លាំងលក់គ្រឿងសំណង់ស័ង្កសីអស់ចំនួន ៣២សន្លឹក។
-ម្ចាស់ឈ្មោះ គូ ម៉េងហាង ភេទប្រុស អាយុ ៣៤ឆ្នាំ៕

មតិយោបល់