ព័ត៌មានជាតិ

ឪពុកម្ដាយស្លុតចិត្ត! កូនប្រុសអាយុទើប ៥ឆ្នាំ លង់ទឹកស្លាប់

កំពង់ធំ: នៅវេលាម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៩ មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ ស្ថិតនៅចំណុចស្រះទឹកក្រោយផ្ទះ ភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង។

ជនរងគ្រោះឈ្មោះ ជា មន្នី ភេទប្រុស អាយុ៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ មូលហេតុ៖ ចុះលេងទឹកស្រះ បណ្តាលឲ្យលង់ស្លាប់។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់