ត្បូងឃ្មុំៈ មានករណីអត្តឃាត(ចង.ក) សម្លាប់ខ្លួននៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៤និង០០នាទីទៀបភ្លឺ ស្ថិតក្នុងភូមិទី៥ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះឈ្មោះ វូ គី ភេទប្រុស អាយុ ៨៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ បានយកក្រម៉ាមកចងកសម្លាប់ខ្លួនលើផ្ទះ។
ក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំងជំនាញផ្នែកកោសល្យវិច័យ នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មាររួម និងអាជ្ញាធរដែនដី គ្រូពេទ្យមណ្ឌលចុះទៅដល់កន្លែងកើត ហេតុធ្វើការត្រួតពិនិត្យសាកសព បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយចងកសម្លាប់ខ្លួនឯង ប្រាកដមែន ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ។
មូលហេតុ៖ ជនរងគ្រោះមានជំងឺរាំរ៉ៃប្រចាំកាយ។
បញ្ជាក់៖ បច្ចុប្បន្នសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់