ព័ត៌មានជាតិ

តារាចម្រៀង​ដ៏​ល្បី​តៃវ៉ាន់ បង្ហោះ​រូបភាព iPhone 6

​កាល​ពី​ថ្មីៗ​នេះ មាន​ព័ត៌មាន​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​មួយ ដោយ​គេ​បាន​ប្រទះឃើញ​តា​រាម​ច្រៀង និង​ជា​កីឡាករ​ប្រណាំង​រថយន្ត លោក Jimmy Lin បង្ហោះ​រូបភាព​កាន់ iPhone 6 នៅលើ​បណ្ដាញ​សង្គម​ចិន​។​
Fully-Assembled-iPhone-6-Purportedly-Shown-by-Taiwanese-Singer

​តាមរយៈ​រូបភាព​ដែល​តារា​ចម្រៀង​រូប​នេះ​បាន​បង្ហោះ ត្រូវបាន​គេ​ជឿ​ថា​វា​ជា iPhone ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន Apple ដែល​នឹង​បង្ហាញ​នៅក្នុង​ខែ​តុលា​ខាង​មុន ហើយ​អ្វី​ដែល​ពិសេស​ទៅទៀត​នោះ​គឺ​គេ​ជឿ​ទាំងស្រុង​ថា​វា​ជា iPhone 6 ដោយសារ​តែ​កាលពី​ខែ​សីហា ឆ្នាំមុន Jimmy Lin បាន​បង្ហោះ​រូបភាព​ក្នុង​ទម្រង់​ដូចគ្នា ដែល​នៅ​នឹង​ដៃ​របស់​លោក​បាន​កាន់ iPhone 5C ហើយ​នៅ​ទីបំផុត​ក្រុមហ៊ុន Apple បានបង្ហាញ​ដូចគ្នា​ពិតមែន​។​
​រូបភាព iPhone ថ្មី​នេះ មាន​អេក្រង់​ធំ​ជាង​មុន ពោល​គឺ​ដូចគ្នា​ទៅ​នឹង​អ្វី​ដែល​ពាក្យ​ចចាមអារ៉ាម​បាន​ចុះផ្សាយ ហើយ​បើ​តាម​ការប៉ាន់ប្រមាណ​វា​មាន​អេក្រង់​ទំហំ ៤,៧​អ៊ីង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Apple នឹង​ប្រកាស​បង្ហាញ iPhone ជំនាន់​ថ្មី​នៅក្នុង​ខែ​តុលា ប៉ុន្តែ​មិន​ច្បាស់​ថា ជា iPhone 6 ឬ​មួយ​យ៉ាងណា​នោះទេ​៕​

https://i1272.photobucket.com/albums/y389/domneng/1_zps6d555beb.jpg
https://i1272.photobucket.com/albums/y389/domneng/2_zps8696dcfd.jpg
https://i1272.photobucket.com/albums/y389/domneng/3_zpsec5effb1.jpg

មតិយោបល់