ទីបំផុត Nokia បានប្រកាសបង្ហាញ Nokia X ជាផ្លូវការដូចពាក្យចចាមអារ៉ាម ហើយមានច្រើនម៉ូដែល ព្រមទាំងចេញលក់ជាផ្លូវការនៅត្រីមាសទី២ឆ្នាំនេះ។

អ្វីដែលកាន់តែអស្ចារ្យនោះគឺថា ស្មាតហ្វូន Android ដែល Nokia ប្រើនោះគឺខុសប្លែកពីស្មាតហ្វូនដដែល ដោយវាត្រូវបានបញ្ចូលនូវបច្ចេកវិទ្យាជាច្រើនពី Nokia និង Microsoft។
គួរបញ្ជាក់ផងដែរថា បើទោះបីជាវាប្រើប្រាស់ប្រព័ន្ធដំណើរការ Android ពិតមែន ប៉ុន្តែបើតាមការបង្ហាញ និងលក្ខណៈពិសេសរបស់វានោះឃើញថា គ្មានអ្វីខុសពី ប្រព័ន្ធដំណើរការ Windows Phone នោះទេ៕
មតិយោបល់