កំពង់ឆ្នាំង:សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាករណីចោរប្លន់ម៉ូតូកាលពីព្រឹកថ្ងៃទី ៤ ខែ ៧ ឆ្នាំ ២០១៩សមត្ថកិច្ចចាប់បានហើយកាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩វេលាម៉ោងប្រមាណជា២រសៀល នៅផ្ទះរបស់ជនល្មើសផ្ទាល់តែម្ដង។
ជនសង្ស័យមានឈ្មោះ មុំ សុខន មានទីលំនៅដូចខាងលើ ខណៈដែលគេបានយកម៉ូតូដែលប្លន់បាន ទៅរក្សាទុកនៅលើផ្ទះរបស់ជនសង្ស័យក្នុងភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ជនរងគ្រោះជាអ្នករត់ម៉ូតូឌុបមាន ឈ្មោះលាស់ យ៉ាន អាយុ ៦៣ ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
តាមប្រភពព័ត៌មានឲ្យដឹងថានៅមុនពេលកើតហេតុបុរសរងគ្រោះ បានចេញពីផ្ទះទៅរត់ម៉ូតូឌុប ដោយឈរចាំនៅចំណុច ដចម្លងទទឹង នៅភូមិចុងកោះ ដូចរាល់ដងពេលនោះក៏មានជនសង្ស័យម្នាក់អាយុប្រមាណជាជាង ២០ឆ្នាំបានហៅម៉ូតូឌុបជនរងគ្រោះខាងលើជិះពីកំពង់ផែ ឆ្ពោះ ទៅផ្សារមាសខណៈពេលទៅដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានឲ្យជនរងគ្រោះឈប់ម៉ូតូហើយ ក៏បានធ្វើសកម្មភាព ចាប់អារកជនរងគ្រោះប្លន់យកម៉ូតូ ប៉ុន្តែពេលនោះទៅជនរងគ្រោះប្រតាយប្រតប់រួចជនដៃដល់ក៏យកកាំបិតចាក់ជនរងគ្រោះ ត្រូវក្បាល ជាច្រើនកន្លែង បន្ទាប់មកជនដៃដល់ក៏បានធាក់ជនរងគ្រោះបណ្ដាលឲ្យដួលសន្លប់ហើយក៏យកម៉ូតូ គេចស្រមោល បាត់ទៅ។
ប្រភពបន្តថាម៉ូតូដែលជនដៃដល់ប្លន់យកទៅម៉ាកហុងដាសេ១២៥ ស៊េរី ០១១ ស្លាកលេខបាត់ដំបង 1k 6043 ។
សូមរលឹកថាមានករណីសម្លាប់ប្លន់យកម៉ូតូដោយអារកតែជនរគ្រោះមិនស្លាប់បានរងរបួសធ្ងន់ត្រង់កនិងក្បាលជាច្រើនកន្លែងដោយជនដៃដល់យកកាំបិតអារក យកម៉ូតូមួយគ្រឿងបានសម្រេចនៅស្រុកទឹកផុសកាលពី ម៉ោងប្រមាណ ៩ ព្រឹកថ្ងៃទី ៤ ខែកក្កដាឆ្នាំ ២០១៩ នៅចំណុចភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចនិងដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕
មតិយោបល់