ព័ត៌មានជាតិ

Updated៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋផ្អើលនៅក្នុងបុរីពិភពថ្មី សែនសុខ

ភ្នំពេញ: ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង៣០ព្រឹក មានករណីអគ្គិភ័យ កើតឡើង ឆេះឡៅតឿ ០១លើកនៅចំណុចបុរីពិភពថ្មី ផ្ទះលេខ២៦ ផ្លូវ២៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលមានម្ចាស់ផ្ទះ ឈ្មោះ ឡាយ ណាឌី ភេទស្រី អាយុ៦២ឆ្នាំ មុខរបរគ្រូង្រៀនចូលនិវត្តន៍ ។
សម្ភារះខូចខាត ៖ ខោអាវមួយចំនួន ។
អគ្គិភ័យនេះមិនបណ្តាលឲ្យមានមនុស្សរងរបួសឡើយ

ក្នុងកិច្ចប្រត្តិការខាងលើប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង ៤គ្រឿងមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង១គ្រឿងទៀតរបស់បុរីពិភពថ្មី ស្មើនឹង ៨,០០០លីត្រ ។

បច្ចុប្បន្នអគ្គិភ័យខាងលើបានរលត់ជាស្ថាពរហើយនៅវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃដដែល៕

មតិយោបល់