ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់មានម្នាក់ប្រធានឃ្លាំងរោងចក្រយីដាពាក់ព័ន្ធការលួចក្រណាត់

កណ្តាល: នៅវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ចំណុចរោងចក្រ យី ដា ភូមិឬស្សីស្រុក ឃុំឈើទាលស្រុកកៀនស្វាយសមត្ថកិច្ចបានឃាត់ខ្លួនប្រធានឃ្លាំងរោងចក្រម្នាក់និងជនសង្ស័យម្នាក់ទៀតពាក់
ព័ន្ធការលួចក្រណាត់ ។

ជនរងគ្រោះឈ្មោះ សៀង រដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិ ខ្មែរ មានទីលំនៅសង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញមុខរបរ ប្រធានផ្នែកធនធានមនុស្សរោងចក្រយីដា ។
ជនសង្ស័យទាំងពីរនាក់ទី១ឈ្មោះ ស្រស់ ផេង ភេទប្រុសអាយុ២៤ឆ្នាំមានទីលំនៅភូមិកោះខែលឃុំកោះខែលស្រុកស្អាង ខេត្តកណ្តាល មុខរបរលក់ដូរឃាត់ខ្លួន ។
ទី២ឈ្មោះ នី សោភ័ណ្ឌ ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរប្រធានឃ្លាំងរោងចក្រ ។
សម្ភារ:បាត់បង់
ក្រណាត់កីសាច់ខូវប៊យចំនួន៥០០kg
វត្ថុតាងចាប់យក ៖រថយន្តហ៊ីយ៉ុនដាយពណ៌ស មានទ្រុង ពាក់ស្លាកលេខភ្នំពេញ3R.0129 មួយគ្រឿង ជារបស់ឈ្មោះយ៉ាន ប៊ុនធឿន ភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិព្រៃព្រីងខាងជើងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរបើកបររថយន្តស៊ីឈ្នួល ។
រថយន្តម៉ាកលុចស៊ីស៣៣០ ពណ៌ស គ្មានស្លាកលេខ ជារបស់ជនសង្ស័យឈ្មោះស្រស់ផេង ។
ក្រណាត់កីសាច់ខូវប៊យច្រកបាវទំងន់ ៥០០kg ។

សមត្ថកិច្ចឲ្យដឹងថានៅថ្ងៃខែឆ្នាំនិងពេលវេលាដូចខាងលើឈ្មោះ ស្រស់ ផេង បានជិះរថយន្តម៉ាក លុចស៊ីស រួមជាមួយកម្មករចំនួន១០នាក់ ជិះរថយន្តម៉ាកហ៊ីយ៉ុនដាយពណ៌សពាក់ផ្លាកលេខភ្នំពេញ 3R-0129 មកទិញ ក្រណាត់ចុងកីនៅរោងចក្រជ។ ពេលមកដល់ឈ្មោះ ស្រស់ ផេង បានទំនាក់ទំនងទូរសព្ទ័ជាមួយឈ្មោះ នី សោភ័ណ្ឌ តាមរយ:លេខទូរស័ព្ទដើម្បីសួរនាំអំពីក្រណាត់ដែលត្រូវទិញ ពេលបានជួបហើយឈ្មោះ នី សោភ័ណ្ឌ បាននាំឈ្មោះ ស្រស់ ផេង និងកម្មករទៅទីតាំងដាក់ក្រណាត់ចុងកី ពេលនោះកម្មករក៏នាំគ្នាច្រកនិងអូសយកទៅដាក់កន្លែងថ្លឹង មួយសន្ទុះក្រោយ មកឈ្មោះស្រស់ ផេង បានឲ្យកម្មករទៅដឹកក្រណាត់កន្លែងមួយទៀត(ទីតាំងស្តុកក្រណាត់)តាមការប្រាប់របស់ឈ្មោះ នី
សោភ័ណ្ឌ ស្របពេលនោះមានជនជាតិចិន ឃើញសកម្មភាពខាងលើក៏បានមក រាយការណ៍ប្រាប់ជនរងគ្រោះ ឮដូចនេះជនរងគ្រោះបានហៅសន្តិសុខមកត្រួត ពិនិត្យឃើញវត្ថុតាងដូចបានរៀបរាប់ខាងលើ រួចបានរាយការណ៍ប្រាប់សមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ។ ក្រោយទទួលព័ត៌មានកម្លាំងប៉ុស្តិ៍សហការជាមួយផ្នែកជំនាញចុះដល់កន្លែងកើត ហេតុ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់