ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងស្ថាបនាសួនច្បារ និងផ្លូវថ្មើរជើង តាមមាត់ទន្លេ

ភ្នំពេញៈ អាជ្ញាធរ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ បានកោះអញ្ជើញ តំណាង កំពង់ផែភ្នំពេញ មន្ត្រីជំនាញ និងអាជ្ញាធរ ដែនដី ពាក់ពន្ធ័ ដើម្បីប្រជុំពិភាក្សា លើគំរោងស្ថាបនា លំហរ សាធារណៈ សួនច្បារ ផ្លូវថ្មើរជើង តាមមាត់ទន្លេ ដំណាក់កាលទី៣ពីផ្សាររាត្រីដល់ ស្ពានជ្រោយ ចង្វាប្រវែង១៦០០ម៉ែត្រ។

លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា នេះជា ការពិភាក្សាផ្ទៀងផ្ទាត់ លើគំរោងដំណើរការសាងសង់សួន និងផ្លូវថ្មើរជើង តាមមាត់ទន្លេដំ ណាក់កាលទី៣ បន្ទាប់ពីដំណាក់កាលទី១ ស្ថាបនាបានជោគជ័យ ហើយដំណាក់កាលទី២ កំពុងដំណើរ ការពីតំបន់កោះពេជ្រ ទៅស្ពានព្រះមុនីវង្ស ក្នុងគោលបំណង លើកកំពស់សោភណ្ឌភាពទីក្រុង ជាពិសេសទាក់ទាញភ្ញៀវទេសចរ ឲ្យមកកំសាន្ត និងបង្កើនកន្លែងហាត់ ប្រាណជួនប្រជាពលរដ្ឋ យើងឲ្យបានកាន់តែច្រើន។

គំរោងខាងលើនេះ ក៏មានផលប៉ះពាល់ ទៅលើសំណង់ សាធារណៈ, ទីតាំងអាជីវកម្ម ក៏ដូចជាភោជនីយ៏ដ្ឋាន មួយចំនួននៅមាត់ ទន្លេ ដែលភោជនីយ៏ដ្ឋាន មួយចំនួន បានជួលទីតាំងពីនាយកដ្ឋាន កំពង់ផែភ្នំពេញ ហើយទីតាំងខ្លះក៏មានប្លង់រឹង។

ដោយសារតែកំរោងខាងលើនេះ ប៉ះលើទីតាំងកំពង់ផែភ្នំពេញ មន្ត្រីកំពង់ផែ បញ្ជាក់ថា កំពង់ផែគ្មានអ្វី ជំទាស់ទេ គឺឯកភាពតាមគោលការណ៏ របស់សាលា រាជធានីភ្នំពេញ ។តែសុំផ្តល់កិច្ចសហការ ជាមួយក្រុមបច្ចេកទេស របស់ កំពង់ផែ ។ ដោយ ឡែកលើការជួលទីតាំង នាយកដ្ឋានកំពង់ផែ អាចសំរួល និងដោះស្រាយបាន។

លោកអភិបាលបញ្ជាក់ថា ការងារនេះត្រូវតែមាន ការចូលរួមទាំងអស់គ្នា ដែលពាក់ ពន្ធ័ដោយផ្អែក លើច្បាប់ចំណីទន្លេ។ តែទោះបីយ៉ាងណាយើង ក៏គ្មានហេតុផល ណាមួយត្រូវ រុះរើភោជនីយ៏ដ្ឋាន មួយចំនួនដែលមានស្រាប់ នៅទីតាំងខាងលើនេះដែរ សំខាន់គឺត្រូវកែលំ អរ ឲ្យមានសោភណ្ឌភាព ,មានការទាក់ទាញ និងមិនត្រូវ ទយគូទដាក់ទន្លេ។ ជាមួយគ្នានេះ សាលារាជធានីភ្នំពេញ នឹងចាប់ដំណើរការ កែលំអរច្រាំងទន្លេមុនគេ នៅក្រោយបុណ្យអ៊ុំទូក នាពេលខាងមុខ៕

photo_2016-08-09_14-40-03photo_2016-08-09_14-39-59

មតិយោបល់