ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យស្រវឹងស្រាលង់ទឹកស្រះស្លាប់

ត្បូងឃ្មុំ:នៅ វេលាម៉ោង១៥និង៤០នាទីថ្ងៃទី០៦ ខែកក្ដដាឆ្នាំ២០១៩ មានពលរដ្ឋប្រទះញើញសាកសព បុរសម្នាក់ដេកស្លាប់
ក្នុងស្រះទឹកមួយកន្លែងនៅចំណុចចម្ការម្រេចរបស់ឈ្មោះស្បោង រុំ ភេទប្រុស នៅ ភូមិត្រពាំងឬស្សី ឃុំរូង ស្រុកមេមត់ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចឲ្យដឹងថាមុនកើតហេតុជនរងគ្រោះឈ្មោះរឿន បុត្រ ភេទ ប្រុសអាយុ២៨ឆ្នាំជាតិខ្មែរមានទីលំនៅភូមិឃុំខាងលើ ទៅឃ្វាលក្របី ក្នុងស្ថានភាពស្រវឹង ស្រាខណ:ពេលនោះបានចុះងូតទឹកស្រះចំណុចខាងលើ ស្រាប់តែលង់ទឹកស្លាប់តែម្តង ។
យោងតាមការពិនិត្យសាកសព និងការបំភ្លឺពីក្រុមគ្រួសារសពពិតជាស្លាប់ដោយសារ លង់ទឹកប្រាកដមែន។
ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់