ព័ត៌មានជាតិ

ស្ត្រីមានជំងឺសរសៃប្រសាទម្នាក់ចងកសម្លាប់ខ្លួនខណៈមកព្យាបាលជំងឺស្នាក់នៅផ្ទះបងបង្កើត

តាកែវៈ នៅវេលាម៉ោង០៦ និង៣០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវមានករណីស្ត្រីម្នាក់ចងកសម្លាប់ខ្លួន។

សមត្ថកិច្ចថាជនរងគ្រោះមានឈ្មោះ នួន ហ៊ីម ភេទស្រី អាយុ៥៦ឆ្នាំមានជំងឺសរសៃប្រសាទ រស់នៅភូមិបុស្ស ឃុំសៀងខ្វៀង ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមកព្យាបាលជំងឺនៅផ្ទះបងបង្កើត ឈ្មោះ ឡាយ ហឿន ភេទប្រុស អាយុ៥៩ឆ្នាំ ស្ថិតនៅភូមិកើតហេតុខាងលើ តាមការឲ្យដឹងជនរងគ្រោះដែលមានជំងឺសរសៃប្រាសាទបានព្យាយាមចងកជាច្រើនលើក ។ ក្រោយពីទទួលបាមព័ត៍មានកម្លាំងអធិការនគរបាលស្រុកសហការជាមួយកម្លាំងបុស្តិ៍នគរបាលរដ្ឋបាលនិងគ្រូពេទ្យ ដល់កន្លែងកើតហេតុរួចសពបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់