ព័ត៌មានជាតិ

ស្រវឹង ស្រា ជិះម៉ូតូធ្លាក់ព្រែកស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីពេទ្យ

តាកែវ: បុរសម្នាក់បានជិះម៉ូតូដោយសភាពស្រវឹងស្រាផងនោះបានជ្រុលចង្កូតធ្លាក់ក្នុងព្រែកស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីពេទ្យ។
ហេតុការណ៍នេះបសនកេីតឡេីងកាលពីវេកាម៉ោង៨និង៤០នាទីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០១៩ចំណុចក្នុងព្រែកក្នុងភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះមាស សន ភេទប្រុសអាយុ៥២ឆ្នាំ មុខរបរកសិករស្នាក់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាសជិះម៉ូតូម៉ាកហុនដាឌ្រីមសេ១២៥ស៊េរីឆ្នាំ ២០១៦ពណ៌ខ្មៅពាក់ស្លាកលេខពោធិ៍សាត់1G 3328 ។
សមត្ថកិច្ចឲ្យដឹងថានៅមុនពេលកេីតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងខាងលេីដឹកម៉ាសីបូមទឹកពីស្រែសំដៅទៅផ្ទះពេលមកដល់ត្រង់ចំណុចកេីតហេតុកន្លែងផ្លូវកែងខ្នងព្រែកបត់ចូលផ្សារជ្រែ ឃុំអង្កាញ់ក៏ជ្រុលចង្កូតធ្លាក់ចូលទឹកព្រែកតែម្តង។
បន្ទាប់មកប្រជាពលរដ្ឋបានចុះស្រង់ហេីយខលទៅក្រុមគ្រួសារជនរងគ្រោះដេីម្បីឲ្យដឹកជនរងគ្រោះទៅមន្ទីពេទ្យតែជាអកុសលជនរងគ្រោះបានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកព្រៃកប្បាស។
ក្រោយពេលកេីតហេតុសម្ថកិច្ចបានយកម៉ូតូខាងលេីមករក្សាទូកបណ្តោះអាសន្នរងចាំសាច់ញាត់យកឯកសាផ្ទៀងផ្ទាត់ប្រគល់ជូនវិញរីសពត្រូវបានសាចញាតិយកទៅធ្វេីបណ្យតាមប្រពៃណី៕

មតិយោបល់