ព័ត៌មានជាតិ

នៅតែមាន! ករណីចាប់រំលោភ

ត្បូងឃ្មុំៈ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជាំក្រវៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ចុះធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីជន សង្ស័យ ឈ្មោះសឹង ពិសី ភេទ ប្រុស អាយុ ២០ឆ្នាំជាតិខ្មែរជាកម្មករផ្សារដែកស្នាក់នៅភូមិសាទុំឃុំជាំក្រវៀនស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភទៅ លើជនរងគ្រោះ ឈ្មោះវ.ស.ភ.ក ភេទស្រី អាយុ ១៤ឆ្នាំជាតិខ្មែររស់ នៅភូមិ ឃុំខាងលើ។
ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៩ និង១១នាទី ថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះឌី សា វឿន ភេទប្រុសនៅភូមិ~ឃុំ កើតហេតុខាងលើ តាមបញ្ជារបស់លោកទៀវ ពណ្ណរាយព្រះ រាជអាជ្ញារងសាលា ដំបូងខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេ មត់ កសាងសំណុំរឿងបញ្ជូនទៅអយ្យ ការអសាលាដំបូងខេត្តខេត្តត្បូងឃ្មុំចាត់ការតាមនីតិវិធី៕

 

មតិយោបល់