Post News Media ព័ត៌មានជាតិ នគរបាល៣សហការណ...

នគរបាល៣សហការណ៍ គ្នាធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណី លួចកាច់សោរកយកម៉ូតូ ដឹកតាមរថយន្ត និងដកហូតបានម៉ូតូជាវត្ថុតាងចំនួន០២គ្រឿង ប្រគល់ជូនជនរងគ្រោះវិញ

សៀមរាប: កាលពីថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង៥និង២០ នាទីស្ថិតនៅចំណុចមុខបន្ទប់ជួល ទល់មុខសាលាប៉ៃតង ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុង.ខេត្ត សៀមរាប ជនរងគ្រោះឈ្មោះសេង សុភ័ក្ក ភេទប្រុស អាយុ២០ឆ្នាំស្នាក់នៅភូមិកើតហេតុខាងលើ បានបាត់ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខសៀមរាប1AB-1490 លេខតួលេខម៉ាស៊ីន៥២៤៧៧៥៣ ។ នៅថ្ងៃខែដដែល វេលាម៉ោង៥និង០០នាទី ស្ថិត នៅ ភូមិបឹងដូនប៉ា សង្កាត់ ស្លក្រាម ក្រុង.ខេត្តសៀមរាប ជនរងគ្រោះ ឈ្មោះ កែ ឈន់ ភេទស្រី អាយុ៤៩ ឆ្នាំ រស់នៅភូមិ រកា ឃុំ កែវ ពណ៌ ស្រុកពួក ខេត្តសៀមរាប បានបាត់ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរី ឆ្នាំ២០១៨ ពណ៌ ខ្មៅ ពាក់ស្លាកលេខ 1AC9883 លេខតួលេខម៉ាស៊ីន ៥១២១៨៤៩ ។ នៅចន្លោះពីម៉ោង១៧ ទៅម៉ោង២២ ស្ថិតនៅ ចំណុចភូមិស្លក្រាម សង្កាត់ ស្លក្រាម ក្រុង.ខេត្តសៀមរាប ជនរងគ្រោះ ឈ្មោះ អ៊ា ប៊ុនឃីម ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងសេះ សង្កាត់ គោកចក ក្រុង/ខេត្តសៀមរាប ក៏បានបាត់ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរី ឆ្នាំ ២០១៩ ពណ៌ ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១AE៦៥១២ លេខតួលេខម៉ាស៊ីន ៥៤៤៤៥០៤ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ។

ក្រោយទទួលបានសេចក្តីរាយការណ៍ កម្លាំងនគរបាលមូលដ្ឋាន និង នគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះទៅកន្លែងកើតហេតុ ហើយបានធ្វើការផ្សព្វផ្សាយរាយការណ៍ ពីភិនភាគម៉ូតូ តាមប្រព័ន្ធវិទ្យុទាក់ទងID និង ប្រព័ន្ធគ្រុបទូរស័ព្ធ ។

ភ្លាមៗ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុងស្នងការនគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យលោកអធិការទាំងអស់ ជាពិសេស អធិការដ្ឋានស្រុក ដែលមានមូលដ្ឋាន នៅតាមដងផ្លូវជាតិលេខ៦ ដឹកនាំកម្លាំងចេញប្រតិបតិ្តការសហការ ធ្វើការត្រួតពិនិត្យដើម្បីស្វែងរកម៉ូតូដែលបាត់ជូនជនរងគ្រោះវិញ និងចាប់ជនល្មើសមកផ្ដន្ទាទោស។

លុះវេលាដល់ម៉ោង៧និង០០នាទីថ្ងៃខែដដែល កម្លាំងនគរបាលស្រុកប្រាសាទបាគង បានដាក់ការសង្ស័យលើរថយន្តមួយគ្រឿងប្រភេទ១២កៅអីពណ៍លឿង ដែលបើកគេច ចេញពីគោលដៅត្រួតពិនិត្យ ហើយបានបោះដៃបន្តទៅ កម្លាំងនគរបាលសូទ្រនិគម ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដើម្បីធ្វើការត្រួតពិនិត្យនឹងឃាត់រថយន្ត០១គ្រឿងម៉ាកស៊ាំងយ៉ុង ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ2AY-4078 និងជនសង្ស័យម្នាក់ ឈ្មោះ តន់ សារី ហៅរ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិពកត្រាច ឃុំកំពង់ត្រាច ស្រុក រមាសហែក ខេត្ត ស្វាយរៀង ខណះក្នុងរថយន្តនេះ មានដឹកម៉ូតូចំនួន០២គ្រឿង ។

-ម៉ូតូទី០១ ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1AA-2050 លេខតួលេខម៉ាស៊ីន ៥៣០៣០៦៣

-ម៉ូតូទី០២ ម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៨ សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1O-1643 លេខតួលេម៉ាស៊ីន៥២៤៧៧៥៣ ។

បន្ទាប់មក កម្លាំងផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយ លោកវរសេនីយ៍ទោ នួន សក្ដិចម្រើនរិទ្ឋិ អធិការរងទទួលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប បានសហការណ៍ជាមួយកម្លាំងនគរបាលស្រុកសូទ្រនិគម ធ្វើការឆែកឆេរ លើរថយន្តជនសង្ស័យ ហើយបានរកឃើញស្លាកលេខម៉ូតូ ចំនួន០៥សន្លឹក និងប័ណ្ណសម្គាល់យានយន្ត(កាតគ្រីម៉ូតូ)ចំនួន០៥សន្លឹក រួមទាំងឧបករណ៍សំរាប់កាច់សោរកម៉ូតូ រួមទាំងប្រដាប់ ថ្កិបផ្លាកលេខមួយចំនួនទៀតផងដែរ ។ ក្រោយឆែកឆេឃើញថាជនសង្ស័យនិងវត្ថុតាងស៊ីសង្វាក់កំណត់ថាមានបទល្មើសហើយលោកឧត្ដមសេនីយ័ត្រី ភឹងចិន្តារ៉េត បានណែនាំ ឲ្យ លោកអធិការនគរបាលស្រុកសូទ្រនិគម ធ្វើការប្រគល់ជនសង្ស័យនិងវត្តុតាង មធ្យោបាយដឹកជញ្ជូន មកអធិការដ្ឋាននគរបាលក្រុងសៀមរាប ជាអ្នកកសាងសំណុំរឿងតាមនីតិវិធី៕