ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនពេទ្យសត្វម្នាក់ករណីហិង្សាក្នុងគ្រួសារ

កណ្ដាល: កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ២និង៣០នាទី មានករណីហិង្សាក្នុងគ្រួសារ ចំណុចភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុក ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ញឹម សុខមៀន ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពេទ្យឆ្មប មានទីលំនៅភូមិឃុំកើតហេតុ (ជាប្រពន្ធ )
ជនសង្ស័យ ឈ្មោះ លី វណ្ណ: ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពេទ្យសត្វ មានទីលំនៅភូមិឃុំកើតហេតុ (ឃាត់ខ្លួន) ជាប្តី ។

វត្ថុតាងចាប់យក៖ គ្មាន

ដណើររឿង៖ ក្នុងអំឡុងឆ្នាំ២០១៨ ជនសង្ស័យធ្លាប់វាយជនរងគ្រោះ បណ្តាលឲ្យមានរបួសម្តងរួចទៅហើយតែពុំបានប្តឹងអ្វីទេ។
ដល់ថ្ងៃកើតហេតុខាងលើជនរងគ្រោះបានរៀបចំយកកូនស្រីរបស់ខ្លួនអាយុ ២ឆ្នាំ ដែលមានជំងឺយកទៅមន្ទីពេទ្យ ដើម្បីពិនិត្យសុខភាពនៅភ្នំពេញ ពេលនោះជនសង្ស័យ និងជនរងគ្រោះមានទំនាស់ពាក្យសំដីគ្នាទៅវិញទៅមក ស្រាប់តែជនសង្ស័យស្ទុះទៅវាយជនរងគ្រោះ ត្រូវចំមុខនិងក្បាលជាច្រើនដៃ បណ្តាលឲ្យមានរបួសជាំហើមក្រោមភ្នែកខាងស្តាំមួយកន្លែង ជាំលើភ្នែកខាងស្តាំមួយកន្លែង និងពកលើក្បាលបួនកន្លែង ហើយជនសង្ស័យច្របាច់កជនរងគ្រោះថែមទៀត ពេលនោះអ្នកជិតខាងបានមកជួយឃាត់ទើបបែកចេញពីគ្នា។

ក្រោយមកជនរងគ្រោះ បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាកូវ កម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកអនុវត្តតាមនីតិវិធី៕

មតិយោបល់