ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាជិះរថយន្ត៥៧០ ពាក់ស្លាកលេខ ភ្នំពេញ 2J-9668 បុកទ្រូងផ្លូវផ្អើលសមត្ថកិច្ច ២ខណ្ឌ

ភ្នំពេញ: កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១និង៥០នាទី ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចសាលារៀនបឋមសិក្សាចម្រើនរដ្ឋ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីបុរសវ័យចំណាស់ម្នាក់ស្រវឹងស្រាបើករថយន្តបុកទ្រូងចែកផ្លូវពេញទំហឹង។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក លុចស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-9668 បើកបរដោយបុរសវ័យចំណាស់ម្នាក់ធ្វើដំណើរពីត្បូងទៅជើងយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុក៏រេចង្កូតជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវ ពេញទំហឹងបណ្ដាលឲ្យបាក់១កង់ រួចព្យាយាមបើករថយន្តគេចទាំងកង់បែក លុះទៅដល់ចំណុចច្រកចូលផ្សារព្រែកព្នៅទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងសមត្ថកិច្ចជំនាញឲ្យមកវាស់វែង និងស្ទូចរថយន្តបង្កទៅការិយាល័យ ចរាចរណ៏ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕

មតិយោបល់