ព័ត៌មានជាតិ

រថយន្តកាលីហ្វ័រញ៉ាបត់មិនប្រយ័ត្ន ត្រូវរថយន្តកូរ៉េបុក ធ្លាក់ប្រឡាយទឹកទាំង២គ្រឿង!

បន្ទាយមានជ័យ: កាលពីវេលាម៉ោង២និង១៥នាទី​ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ចំណុចស្រះអ៊ិនតាំ ភូមិសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកាលីហ្វ័រញ៉ាបើកបរពីកើតទៅលិចបានបត់ឆ្វេងត្រឡប់ក្រោយវិញត្រូវរថយន្តកូរ៉េដឹកទឹកកកស្របទិសគ្នាបុកចំពីមុខផ្នែកខាងឆ្វេង បណ្តាលឲ្យធ្លាក់ប្រឡាយទាំង២គ្រឿង។

មូលហេតុ រថយន្តកាលីហ្វ័រញ៉ាប្តូរទិសបត់ឆ្វេង និងរថយន្តកូរ៉េបើកបរល្បឿនលឿន៕

មតិយោបល់