ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួចកាត់ខ្សែភ្លើង ០២នាក់ ទៅតុលាការ!

ភ្នំពេញ: នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរលួចកាត់ខ្សែភ្លើង ០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

១/ឈ្មោះ សួន សុភា ភេទប្រុស អាយុ ២៦ឆ្នាំ
២/ឈ្មោះ ម៉ៅ មុន ភេទប្រុស អាយុ ២១ឆ្នាំ

ពួកគេទាំង ០២នាក់ ខាងលើ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង០៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ខណ:ដែលរូបគេទាំង ០២នាក់ កំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង នៅក្នុងការដ្ឋានសំណង់ លីង ណាន ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពេលឃាត់ខ្លួនបានរូបគេទាំង ០២នាក់ បានសារភាពឲ្យដឹងដូចគ្នាថា នៅថ្ងៃធ្វើសកម្មភាពលួច គឺឈ្មោះ សួន សុភា បានចូលទៅក្នុងការដ្ឋានខាងលើ ដើម្បីលួចយកខ្សែភ្លើង ហើយបានយកខ្សែភ្លើងនោះ ទៅទុកនៅខាងក្រៅការដ្ឋានផ្នែកខាងក្រោយ ដោយឈ្មោះ ម៉ៅ មុន ជាអ្នកចាំយកទៅលក់បន្ត តែត្រូវបានសន្តិសុខយាមនៅក្បែរនោះឃើញបានប្តឹងសមត្ថកិច្ចអាវុធហត្ថ ក៏ចុះមកធ្វើការឃាត់ខ្លួនពួកគេទាំង ០២នាក់ តែម្តង៕

មតិយោបល់