វិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺពុកធ្មេញ គឺត្រូវមានកាលវិភាគច្បាស់លាស់ ក្នុងការធ្វើអនាម័យធ្មេញ ដែលត្រូវរួមចំណែកទាំង ច្រាសដុសធ្មេញ, អំបោះសូត្រ និងទៅជួបពេទ្យធ្មេញឲ្យទៀងទាត់ផងដែរ។ ជំងឺពុកធ្មេញនេះអាចបណ្តោលមកពី បាក់តេរីបន្សល់ទុកពីកំទេចកំទីអាហារ ដែលអ្នកមិនបានសម្អាតឲ្យបានល្អក្រោយពេលដែលទទួលទានរួច។ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺពុកធ្មេញ អ្នកត្រូវធ្វើអនាម័យដោយខ្លួនឯង និងទៅជួបគ្រូពេទ្យឲ្យបានទៀតទាត់។
ច្រាសដុសធ្មេញ និងសសៃសូត្រ
– ការបិរភោគម្ហូបអាហាររាល់ថ្ងៃតែងតែបន្សល់ទុកនូវកំទេច កំទីទីផ្សេងៗ ដែលប្រែក្លាយទៅជាអាស៊ីតប្រសិនបើអ្នកបណ្តោយទុកយូរ។ដើម្បីជៀសវាងមានអាការៈបែបនេះអ្នកត្រូវសម្អាតធ្មេញឲ្យបានទៀតទាត់ក្រោយពីបរិភោគអាហារ និងមុនពេលចូលគេង ឬក្រោកពីគេង។ ធ្វើបែបនេះអាចទប់ស្កាត់ការកើតឡើងនៃបាក់តេរីដែលធ្វើឲ្យធ្មេញពុក។
– ចំណុចសំខាន់មួយទៀត គឺការអនាម័យធ្មេញដោយប្រើសសៃសូត្រក្រោយពីប្រើច្រាសដុសធ្មេញរួច។ ការប្រើប្រាស់សសៃសូត្រអាចដុសសម្អាតបាក់តេរីស្ថិតនៅចន្លោះធ្មេញ ដែលច្រាសដុសធ្មេញមិនចូលទៅសម្អាតដល់។ ជាញឹកញាប់មនុស្សជាច្រើនមើលរំលងអំបោះសសៃសូត្រ បន្ទាប់ពីធ្វើការដុសធ្មេញរួច នេះជាកត្តាដែលធ្វើឲ្យបាក់តេរីនៅតាមចន្លោះធ្មេញអភិវឌ្ឍន៍ក្លាយទៅជាអាស៊ីតមកបំផ្លាញ់ធ្មេញរបស់អ្នកបាន។ ដូច្នេះនៅពេលដែលអ្នកដុសធ្មេញរួច អ្នកត្រូវប្រើសសៃសូត្របន្ថែមទៀត ដើម្បីធានាសុវត្ថិភាពធ្មេញ។
ពិភាគសារជាមួយគ្រូពេទ្យ
– ការទៅជួយគ្រូពេទ្យជំនាញមាត់ធ្មេញគឺជាវិធីសាស្ត្រមួយដែលល្អបំផុតសម្រាប់អ្នកទាំងអស់គ្នា។ ការទៅជួបគ្រូពេទ្យដើម្បីលាងសម្អាតធ្មេញជាប្រចាំអាចធ្វើឲ្យធ្មេញមានសុខភាពល្អ និងអាចជៀសផុតពីជំងឺពុកធ្មេញ។ សើសពីនេះទៀតវាអាចជួយទប់ស្តាត់ការប្រហោងធ្មេញ និងជំងឺឈឺធ្មេញថែមទៀត។
– ការពុកធ្មេញជាបញ្ហាទូទៅ ប៉ុន្តែបញ្ហានេះអ្នកអាចធ្វើការបញ្ជៀសបានដោយងាយស្រួល ប្រសិនបើលោកអ្នកអនុវត្តដុសធ្មេញ ដោយប្រើវិធីសាស្ត្រទាំងពីរខាងលើឲ្យបានទៀតទាត់ រួមទាំងការលាងសម្អាតធ្មេញជាមួយគ្រូពេទ្យផងដែរ៕
មតិយោបល់