ភ្នំពេញៈ តាមសេចក្ដីព័ត៌មាន នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ ២១៧ ម្ដុំទល់មុខវត្តសំបួរមាស ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីសង់រោងពាក់កណ្ដាលផ្លូវ មិនដឹងជារោងការ ឬរោងបុណ្យទេ មើលទៅចង់ដាច់កន្ទុយភ្នែក។
ពលរដ្ឋរិះគន់ចៅសង្កាត់ដង្កោ មើលអត់ឃើញ សង្ស័យតែលោក រវល់ការងារមមាញឹកច្រើនពេក អង្គុយតែក្នុងសាលាសង្កាត់ ចាំតែស៊ីញ៉េឯសារផ្សេងៗ ភ្លេចមើលសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ឬមួយមន្ត្រីក្រោមឱវាទមិនរាយការណ៍ជូន ឬលោកមិនហ៊ានចាត់ការ ខ្លាចប៉ះចំខ្សែអ្នកធំ ឬអ្នកមាន បានជាលោកទុកបណ្ដោយឲ្យមានបញ្ហាខាងលើនេះ កើតមានដដែលៗរាប់ខែមកហើយ នៅតែមិនអនុវត្ត។
ខណៈករណីនេះ វាអាចបង្កការស្ទះចរាចរណ៍ និងគ្រោះថ្នាក់តាមផ្លូវ មេត្តាជួយមើលផង កុំឲ្យពលរដ្ឋអស់សង្ឃឹម គួរតែលោក មានវិធានការដូចភ្លៀងរលឹម៕




មតិយោបល់