បាត់ដំបងៈ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៣និង០២នាទី ចំណុចភូមិអូតានប់ សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា មានអាវុធមួយបានកើតឡើង ដែលករណីនេះបង្កដោយក្រុមយុវជនមួយក្រុមមានគ្នាប្រមាណ ០៨នាក់ ជិះម៉ូតូប្រដាប់ដោយកាំបិតពូថៅផង ដេញកាប់អ្នកជិះម៉ូតូផ្សេងទៀតដែលមានឈ្មោះ ចាប សុនៀត ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅ ភូមិព្រែកដាច់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងពេលយុវជនរូបនេះជិះម៉ូតូនៅចំណុចកើតហេតុខាងលើ។ ដោយស្ថានភាពមិនអាចជិះម៉ូតូគេចពីក្រុមយុវជនខាងលើបានឈ្មោះ ចាប សុនៀត បានផ្តួលម៉ូតូចោលរួចរត់គេចខ្លួនចូល ក្នុងភូមិដើម្បីរកការអន្តរាគមន៍ពីសមត្ថកិច្ច ។
ដោយឃើញជនរងគ្រោះផ្តួលម៉ូតូចោលក្រុមជនសង្ស័យទាំងនោះបានធ្វើសកម្មភាពកាប់ បំផ្លាញទៅលើម៉ូតូជនរងគ្រោះ បណ្ដាលឲ្យខូច ខាតម៉ូតូយ៉ាងដំណំ។
នៅពេលកើតហេតុភ្លាមៗ ក្រោមបទបញ្ជារបស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ បានឲ្យកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដែលមានលោក ឈឿង គឹមសុង ជាអ្នកដឹកនាំក្រុមអន្តរា គមន៍បង្ការបង្ក្រាបចុះប្រតិបត្តិការភ្លាមៗ និងធ្វើការឃាត់ខ្លួនក្រុមយុវជន ដែលបង្កអំពើហិង្សាបានចំនួន ០២នាក់ ក្នុងចំណោមបក្ខពួកផ្សេងទៀតដែលគេចខ្លួនបាត់នោះគឺ៖
១-ឈ្មោះ យឿត សាវី ហៅ ម៉ាយ ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុង/ខេត្តបាត់ដំបង។
២-ឈ្មោះ យ៉ែម សាម៉េត ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិអូតានប់ សង្កាត់ក្តុកដូនទាវ ក្រុង/ខេត្តបាត់ដំបង។
វត្ថុតាងដកហូតបានគឺ៖
-កាំបិតចំនួន០២
-ពូថៅចំនួន០១
-ម៉ូតូរបស់ជនរងគ្រោះដែលខូចខាត ដោយការកាប់បំផ្លាញនេះចំនួន០១គ្រឿង។
នៅចំពោះមុខសមត្ថកិច្ចនគតបាលក្មេងបង្កហិង្សាទាំងពីរនាក់បានឆ្លើយសារភាពថា ពួកគេពិតជា បានធ្វសកម្មើភាពបែបនេះទៅលើយុវជនខាង លើពិតមែន ដែលនេះគឺជាការដោះស្រាយគំនុំ ចាស់តែប៉ុណ្ណោះ ។ បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលា ដំ បូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធី៕
មតិយោបល់