ព្រះវិហារៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្ត ព្រះវិហារ សូមធ្វើការបំភ្លឺជូនដល់ សាធារណជន និងម្ចាស់គណនីFB ឈ្មោះ sorphea ps អោយ បានជ្រាបថា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៩ និង៣០នាទីមានករណីកើតអំពើហិង្សា ដោយចេតនាកើតឡើង1ករណី នៅចំណុច បរិវេណវត្តឧត្តរគិរីទួលអណ្តែតដែលហៅវត្តថ្នល់បែក ស្ថិតក្នុងភូមិថ្នល់បែក ឃុំថ្មីស្រុកគូលែនខេត្តព្រះវិហារ ។
ជនបង្ករព្រះនាមសាយ នី ព្រះជន្ម 53 វស្សា ជាចៅអធិការវត្ត ។
ជនរងគ្រោះមាន2អង្គ
ទី1 ព្រះនាម ភ័ណ ហេងឡុង ព្រះជន្ម 13វស្សា គង់នៅវត្តថ្នល់បែក រងរបួស ខ្នងនិងមុខ ។
ទី2 ព្រះនាមស៊ីម សាយ ព្រះជន្ម 14 វស្សា គង់នៅវត្តជាមួយគ្នា រងរបួសខ្នងនិងមុ ខ ។
មូលហេតុ: ជនរងគ្រោះទាំង 2 អង្គ បានប្រឡែងគ្នានៅលើសាលាឆាន់ ពេលនោះចៅអធិការវត្ត ហាមមិនស្ដាប់ ក៏កើតជាកំហឹង ចាប់ជនរងគ្រោះទាំង 2 អង្គ មកវាយនឹងខ្សែភ្លើង ទះនិងដៃ ព្រមទាំងទាត់និងជើង បណ្ដាលឲ្យរងរបួសទាំងពីរអង្គ ។
ក្រោយកើតហេតុ លោកនាយរង ប៉ុស្តិ៍ នគរបាល រដ្ឋបាល ថ្មីទៅដល់កន្លែងកើតហេតុ ហើយធ្វើការសួរនាំ ជាមួយណាព្យាបាល គិត
យ៉ាងម្តេចចំពោះរឿងនេះ ប៉ុន្តែអាណាព្យាបាល បានឆ្លើយ មិនបានប្ដឹងផ្ដល់ ទៅណាទេ ដោយគ្រាន់ឲ្យអាជ្ញាធរ និង ការិយាល័យធម្មការស្រុក ធ្វើការអប់រំ ណែនាំ ព្រះគ្រូចៅអធិការ កុំអោយប្រព្រឹត្តសកម្មភាពបែបនេះតទៅទៀត ចំណែកជន រងគ្រោះទាំង 2 អង្គ ត្រូវបានអាណាព្យាបាល យកទៅព្យាបាលនៅផ្ទះរៀងខ្លួន ។ ដោយ ឡែក វិធានការ របស់ សមត្ថកិច្ច យេីង ខ្ញុំ ចំពោះ ករណី នេះ ត្រូវ តែ អនុវត្ត តាមនីតិវិធីច្បាប់ ៕
មតិយោបល់