ព័ត៌មានជាតិ

ដើមគគីមួយដើមបានបាក់មកលើទទឹងផ្លូវ ស្ថិតនៅចំណុចខាងលិចស្ពានវត្តបូព៍ ទល់មុខ ស្នាក់ការ ក្រុមហ៊ុនcellcard

សៀមរាប: កាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ មានករណី បាក់រលំដើមគគីមក លើទទឹងផ្លូវ ស្ថិតចំណុចខាងលិចស្ពានវត្តបូព៍ ភូមិ វត្តបូព៍ សង្កាត់ សាលាកំរើក ក្រុង សៀមរាប ទល់មុខ ស្នាក់ការ ក្រុមហ៊ុនcellcard តែមិនបណ្តាល អោយគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ក្រុមការងាររក្សាសណ្តាប់ធ្នាប់សាធារណះ នៃរដ្ឋបាលក្រុងសៀមរាប ដឹកនាំដោយលោកពៅ សារ៉ាវុធ អភិបាលរងក្រុងសៀមរាប បានសហការណ៍ជាមួយ ក្រុមការងារ បរិស្ថានខេត្តសៀមរាប និងអង្គភាពពាក់ពន្ធ័ បានធ្វើការ អាកាត់ ដើមគគីខាងលើ ហើយដឹកយកចេញ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ ឡើងវិញ រួចរាល់ហើយ ៕

 

មតិយោបល់