ព័ត៌មានជាតិ

Update៖ ហេតុតែម្ចាស់ស្រលាញ់របស់ សុខចិត្តជិះរកជនសង្ស័យ ដែលភ្ជង់យកម៉ូតូគាត់ ទាល់តែអស់សរុប២នាក់

ភ្នំពេញ: មិនធម្មតាទេ ខំតាមរកជនសង្ស័យ ដែលនៅសេស សល់ ក្នុងចំណោម២នាក់ ធ្លាប់ធ្វើសកម្មភាព ប្រើដាវភ្ជង់ យកម៉ូតូរបស់គាត់ កាលពី វេលាម៉ោង ៤ទាបភ្លឺ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ កន្លងមក តែបក្សពួកម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ តាមឃាត់បានតាំងពីល្ងាច ម៉ោង ៦ ថ្ងៃទី៣ ខែកក្កដា ហើយរហូតដល់វេលា ម៉ោង៣និង២០នាទី ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៩ ម្ចាស់ម៉ូតូ តាមរកជនសង្ស័យឃើញ នៅផ្លូវបេតុងភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ខណ:ជនសង្ស័យ ឈប់ម៉ូតូដែលខ្លួនខ្ចីពីអ្នកផ្ទះមកទិញមីឆា ។

ជនសង្ស័យឈ្មោះ អេង រ៉ានុត អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយពេលដែលឃាត់ខ្លួននេះ ជនសង្ស័យបាន បោះ ម្សៅក្រាមសថ្លាចំនួន ១កញ្ចប់ធំល្មមនិងមួយកញ្ចប់តូច ត្រូវបានមេភូមិរើសប្រគល់ឲ្យសមត្ថកិច្ច និងដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដា ប៊ិតពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ1HI-8809។

គួរបញ្ជាក់ផងដែរថា វេលាម៉ោង៤ទៀបភ្លឺ ថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចបុរី ធូលន ក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ មានករណីប្រើដាវ ភ្ជង់ប្លន់យកម៉ូតូពីជនរងគ្រោះឈ្មោះ ម៉ៅ ងួន ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរធ្វើការសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរី ធូលន ខណះ ងើបពីដេក ចេញមកខាងក្រៅដើម្បីបត់ជើង តូច នៅម៉ោងកើតហេតុខាងលើ រួចក៏ដើរ ចូល ផ្ទះវិញក៏ស្រាប់តែមុខជនសង្ស័យ២នាក់ជិះម៉ូតូចូលមក យកដាវមកគំរាមភ្ជង់ យកម៉ូតូជនរងគ្រោះម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1HH.8559 ដែលជនសង្ស័យឈ្មោះ អេង រ៉ានុត ជាអ្នកជិះម៉ូតូជនរងគ្រោះចេញទៅ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ សុវណ្ណ រតនា ហៅអាតាក់ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់បុរីធូលន ជាអ្នកកាន់ដាភ្ជង់ជនរងគ្រោះ ជិះម៉ូតូចេញទៅតាមក្រោយ (ជនសង្ស័យឈ្មោះ សុវណ្ណ រតនា ឃាត់ខ្លួនបានកាលពីថ្ងៃទី៣ កក្តដា វេលាម៉ោង៦ ល្ងាច កន្លងមក)។

បច្ចុប្បន្នជនសង្ស័យ ឈ្មោះ អេង រ៉ានុត ដែលទើបនិងឃាត់បាន ត្រូវប្រគល់ឲ្យផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ ដើម្បីកសាងសុំណុំរឿងបញ្ចូនឡើងតុលាការ៕

 

មតិយោបល់