ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានពង្រីកការប្រមូលរថយន្ត ដោយសារពោងសុវត្ថិភាពរបស់ក្រុមហ៊ុនផ្គត់ផ្គង់ជប៉ុន Takata មានបញ្ហា។
នៅមុននេះ Ford បានប្រមូលរថយន្តប្រមាណជា ៥៥.០០០គ្រឿង ដើម្បីផ្ដាស់ប្ដូរពោងសុវត្ថិភាព ដែលអាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរ។
Ford បានបញ្ជាក់ថា នឹងប្រមូលរថយន្តនៅជុំវិញពិភពលោកបន្ថែមទៀត ចំនួន ៤៤៧.០០០គ្រឿង ដោយសរុបទាំងអស់មានចំនួន ៥៣៨.៩៧៧គ្រឿងនៅជុំវិញពិភពលោក៕
ព័ត៌មានជាតិ
មតិយោបល់