ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកូរ៉េដឹកទឹកកកអនាម័យ១គ្រឿង បានព្រលះគ្នាជាមួយនឹងរថយន្ត Lexus330 ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង០៧និង៥៥នាទីយប់ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចបុរីឈូកវ៉ា០២ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក Lexus330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-2628 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ខណៈពេលបើកបរមកដល់ត្រង់ចំណុចបុរីឈូកវ៉ា០២ ក៏ស្រាប់តែមានរថយន្តកូរ៉េ១គ្រឿងទៀត បើកបរដោយបុរសម្នាក់ បិទឃ្លុបជិតដឹកទឹកកកអនាម័យ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-7093 បើកបរទិសដៅបញ្រ្ចាសគ្នា ហើយស្ថានភាពផ្លូវតូចចង្អៀត ដោយសាតែមានដាក់កង់លូអែបជាប់នឹងសងខាងផងនោះ ក៏បានជ្រុលមកបុកពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿង រងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមាននរណាម្នាក់ រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅដល់ដើម្បីធ្វើការវាស់វែង រួចរាល់នឹងទុកពេលវេលាឲ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នា អស់រយៈពេលជិត០២ម៉ោង តែមិនត្រូវគ្នាសោះ ទើបសមត្ថកិច្ចយករថយន្តទាំងពីគ្រឿងទៅរក្សាទុក នៅឯកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយគ្នានៅពេលក្រោយបន្តទៀត ៕
មតិយោបល់