ព័ត៌មានជាតិ

ស្ទាវមួយក្រុមផ្ដុំគ្នាសេពគ្រឿងញៀន ត្រូវអធិការឡើងថ្មីក្របួចជាប់

មណ្ឌលគិរីៈ ក្មេងស្ទាវមួយក្រុម ត្រូវបានឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធនិងថ្នាំញៀន កាលពីវេលាម៉ោង០៩និង៤០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំនុចផ្ទះបុកប៊ីយេទល់មុខខារ៉ាអូខេបុប្ផាមណ្ឌលលគិរី ភូមិចំការតែ សង្កាត់ស្ពានមានជ័យដោយ។

លោក កាន់ ពេញ អធិការនគរបាលក្រុងសែមនោរម្យថ្មីដែលទើបតែឡើងកាន់ដំណែងបានមួយថ្ងៃប៉ុណ្ណោះ បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងអន្តរាគមន៍ដឹកនាំដោយរូបលោកផ្ទាល់ ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ តូច យ៉ុន ស្នងការខេត្តតែម្ដង។

លោកអធិការថ្មី បានបន្តថា សមត្ថកិច្ចបានរឹបអូសបាន ម៉ូតូចំនួន០៣គ្រឿង និងរកឃើញសារធាតុសង្ស័យថា ជាសារធាតុញៀនមេតំហ្វេតាមីនចំនួន០៥កញ្ចប់តូច ដែលបច្ចុប្បន្នវត្ថុតាងនឹងជនសង្ស័យកំពុងបញ្ជូនទៅសាកសួរបន្ថែមនៅ​ស្នងការដ្ឋាន​ខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។

អ្នករស់នៅក្រុងសែនមនោរម្យបាននិយាយថា កន្លែងបុកប៊ីយែខាងលើនោះ គឺបានពង្វក់ក្មេងៗសិស្សសាលាភ្លេចការរៀនសូត្រ រហូតមានអ្នកខ្លះប្រើរូបភាពកន្លែងនោះ ជាទីសម្រាប់ជួញដូរ នឹងប្រើប្រាស់គ្រឿងញៀនថែមទៀត។

ពួកគាត់បានសំនូមពរដល់អាជ្ញាធរក្រុង ជួយចាត់វិធានការលើកន្លែងបុកប៊ីយែនោះផង បើមិនអ៊ីចឹងទេ មិនដឹងថា មានយុវ័យប៉ុន្មាននាក់ទេ ដែលត្រូវអស់អនាគតដោយសារល្បែង និងគ្រឿងញៀនទាំងនេះ៕

មតិយោបល់