ព័ត៌មានកីឡា

Man City អាចនឹងយកបាន John Stones សប្ដាហ៍ក្រោយ

ក្លឹប Manchester City អាចនឹងយកបានខ្សែការពារ John Stones ដ៏រឹងមាំរបស់ Everton នៅក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីការចរចាលក្ខខណ្ឌផ្ទាល់ខ្លួនសម្រេចបានយ៉ាងជោគជ័យ។

Pep Guardiola ក្រោយពីមកកាន់តំណែងនៅ Man City មក បានប្រមូលកីឡាករល្អៗជាច្រើនដើម្បីមករួមក្រុម។ ខណៈដែលបច្ចុប្បន្ននេះ លោកកំពុងចរចាយកខ្សែការពារម្នាក់ទៀត ដែលមានឈ្មោះថា John Stones ដោយត្រូវបានគេដឹងថាមានតម្លៃខ្លួនខ្ពស់។

john-stones-4

ចំពោះដំណឹងនេះដែរ គឺ Pep និងក្លឹប Everton បាននិយាយគ្នារួចហើយ ដោយតម្រូវឱ្យ Man City ផ្ដល់ជាតម្លៃខ្លួនហើយថែមខ្សែប្រយុទ្ធម្នាក់ទៀតគឺ Wilfried Bony ទៅ Everton ទើបអាចនាំយក John មកបាន។ ហើយតម្លៃខ្លួនរបស់កីឡាករលេងនៅជម្រើសជាតិអង់គ្លេសតាំងពី U19 រហូតដល់ឈុតធំនេះ ត្រូវបានគេដឹងថាដល់ទៅ៥០លានអឺរ៉ូ ឯណោះ។

Stones ជាកីឡាករវ័យក្មេង ដែលទើបតែមានអាយុ២២ឆ្នាំទេ ប៉ុន្តែលេងបានទាំងការពារកណ្ដាលនិងស្លាបស្ដាំ។ កីឡាកររូបនេះ ចូលលេងឱ្យ Everton តាំងពីឆ្នាំ២០១៣ ដោយគិតមកដល់បច្ចុប្បន្ននេះលេងបាន៧៧ប្រកួតមកហើយ ៕

LIVERPOOL, ENGLAND - AUGUST 08: John Stones of Everton during the Barclays Premier League match between Everton and Watford at Goodison Park on August 8, 2015 in Liverpool, England. (Photo by Jan Kruger/Getty Images)

មតិយោបល់