ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន! ទំនិញចំនួន១៧មុខពុំមានច្បាប់ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើបា្រស់ត្រូវមន្រ្តីកាំកុងត្រូលរកឃើញ

ភ្នំពេញ: នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញបានចូលរួមជាមួយ គណ:កម្មាធិការ (គ ប ផ ក) ចុះត្រួតពិនិត្យ ឃ្លាំងស្តុក ចែកចាយទំនិញប្រេងឆា និងទំនិញចម្រុះមួយកន្លែងស្ថិតនៅខណ្ឌចម្ការមន បានត្រួតពិនិត្យជាក់ស្តែងរកឃើញមានទំនិញ ចំនួន ១៧មុខពុំមានច្បាប់ក្នុងនោះឃើញមានទនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនមាន
១/ទឹកដោះគោខាប់ម៉ាក Dawn ៥០កេស
២/ប្រេងឆាម៉ាក់ Neptune ២០កេស
៣/ប្រេងឆា MEI ZAN ៥០កេស
៤/ប្រេងឆា simply ៣០កេស
៥/ប្រេងឆា ៥០ពីដុង

ក្រោយពីការត្រួតពិនិត្យ ព្រះរាជអាជ្ញារងសម្រេចធ្វើការដកហូតទំនិញខូចគុណភាពទាំងអស់នោះរក្សាទុក ដើម្បីធ្វើការបំផ្លាញចោលទៅតាមនីតិវិធី ហើយឲ្យម្ចាស់ទីតាំងទៅធ្វើកិច្ចសន្យានៅ (គ ប ផ ក) និងធ្វើច្បាប់ឲ្យបានត្រឹមត្រូវឡើងវិញ៕

មតិយោបល់