ភ្នំពេញៈ កាលពីវេលាម៉ោង ៩យប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជារការឯកភាពខណ្ឌឬស្សីកែវ ដែលដឹកនាំដោយលោកជាពីសីអភិបាលខណ្ឌ និងលោកវរៈសេនីយ៍ទោ គល់ យី អធិការដ្ឋាននគរបាលខណ្ឌ បានចុះធ្វើការត្រួតពិនិត្យរដ្ឋបាលទៅលើសង្កាត់ទាំង៧ របស់ខណ្ឌឬស្សីកែវ ដើម្បីស្វែងរកជនសង្ស័យប្រព្រឹត្តបទល្មើសគ្រឿងញៀន។
សមត្ថកិច្ចឲ្យដឹងថា ជាលទ្ធផលកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១៧នាក់ ក្នុងនោះមានស្រីម្នាក់ ដែលពាក់ព័ន្ធនឹងអំពើរក្សាទុកចាត់ចែងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
បច្ចុប្បន្នកម្លាំងជំនាញខណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕
មតិយោបល់