ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យរងការខូចខាតទាំងស្រុង

ឧត្តរមានជ័យៈ ថ្ងៃអង្គារ៍ ០៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៣និង១០នាទីយប់ មានករណីអគ្គិភ័យកើតឡើងនៅភូមិយ៉ក ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ម្ចាស់ ឈ្មោះ រឿន បូរ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ ជាបុរសពោះម៉ាយ មានកូនចំនួន០៣នាក់ (ចំណាក់ស្រុកអស់) រស់នៅភូមិ-ឃុំ កើតហេតុ មុខរបរកសិករ ។

ករណីខាងលើនេះ បណ្តាលឲ្យឆេះផ្ទះទំហំ ៨×៦ ម៉ែត្រធ្វើអំពីឈើ ប្រក់ស័ង្កសី អស់ទាំងស្រុង ផ្ទះ១ខ្នង និង សម្ភារៈប្រើប្រាស់មួយចំនួន ។

មូលហេតុ៖ ម្ចាស់ងើបចេញទៅការ មិនបានពន្លត់ភ្លើងចង្រ្កាន ។

ករណីនេះកម្លាំងសមត្ថកិច្ច មិនបានចេញរថយន្តអគ្គិភ័យ ជួយអន្តរាគមន៍ទេ ដោយទទួលព័ត័មានយឺតយ៉ាវ ផ្លូវឆ្ងាយប្រមាណ៤០ គីឡូម៉ែត្រ ពីអធិការដ្ឋាននគរបាលស្រុក បន្ទាយអំពិល៕

មតិយោបល់