ព័ត៌មានជាតិ

ផ្ទុះពីដុងលាយជីសានដាក់តាង៉ែន បណ្ដាលឲ្យរបួសធ្ងន់ស្រាលមនុស្ស ៤នាក់

ប៉ៃលិន: កាលពីវេលាម៉ោង ៧ និង ៣០នាទីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ មានករណីផ្ទុះពីដុងលាយជីសានដាក់តាង៉ែន (សម្រាប់ដាក់ឲ្យតាង៉ែនផ្លែ) នៅចំណុចភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យរបួសធ្ងន់ស្រាលចំនួន០៤នាក់ (ស្រី០១នាក់)។

ជនរងគ្រោះទី១ឈ្មោះ ធីម រឹម ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសធ្ងន់) ទី២ឈ្មោះ អ៊ុត សុវណ្ណ ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរ ជាងកាត់កញ្ចក់ រស់នៅភូមិ អូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសមធ្យម) ទី៣ឈ្មោះ ធីម រតនា ភេទប្រុស អាយុ ០៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (រងរបួសស្រាល) និងទី៤ឈ្មោះ ខាត់ សាឡែន ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (រងរបួសស្រាល)។

បច្ចុប្បន្នជនរងគ្រោះរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ចំណែកជនរងគ្រោះដែលរបួសមធ្យម និងស្រាលពីរនាក់ គឺសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕

មតិយោបល់