ព័ត៌មានជាតិ

សាហាវណាស់! ប្លន់ព្រហ្មចារីគ្នាហើយ សម្លាប់ទៀត

ព្រៃវែងៈ បុរសម្នាក់ ត្រូវប៉ូលិសឃាត់ខ្លួនភ្លាមៗយកទៅចាត់ការតាមច្បាប់ បន្ទាប់ពីបានធ្វើសកម្មភាពរំលោភក្មេងស្រីអាយុ១០ឆ្នាំ បានសម្រេចហើយ ក៏សម្លាប់ចោលដោយគ្មានស្រណោះ។ ហេតុការណ៍រំលោភ និងសម្លាប់ក្មេងស្រីអាយុ១០ឆ្នាំនេះ បានកើតឡើងនៅម៉ោងជាង២រសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចវាលព្រៃ ចម្ងាយ២០០ម៉ែត្រ ខាងកើតភូមិខ្យោកកណ្ដាល ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

មន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទ្រី គឹមឈាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពរំលោភ និងសម្លាប់ក្មេងស្រីរងគ្រោះឈ្មោះ ចាន់ សុឃីម អាយុ១០ឆ្នាំ រស់នៅភូមិខ្យោកជើង ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

មន្ត្រីដដែលបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនសង្ស័យ ទ្រី គឹមឈាង បានបបួលក្មេងស្រីរងគ្រោះទៅរកឃ្មុំនៅក្នុងព្រៃ ចម្ងាយប្រហែល២០០ម៉ែត្រ ខាងកើតភូមិខ្យោកកណ្ដាល ហើយក៏បានធ្វើសកម្មភាពរំលោភរហូតបានសម្រេច រួចក៏សម្លាប់ក្មេងស្រីរងគ្រោះចោល ដើម្បីបំបិទមាត់។ លុះដល់វេលាម៉ោង៣រសៀលថ្ងៃដដែល ក្រុមគ្រួសារក៏បានប្រទះឃើញកុមារីរងគ្រោះដេកស្លាប់នៅក្នុងព្រៃ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះធ្វើកោសល្យវិច្ច័យ និងបើកការស៊ើបអង្កេតកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យភ្លាមៗ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ទ្រី គឹមឈាង ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកសាងសំណុំរឿង រួចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកសាកសពកុមារីរងគ្រោះ ត្រូវបានប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕

photo_2016-06-08_10-12-51photo_2016-06-08_10-12-53photo_2016-06-08_10-12-57photo_2016-06-08_10-12-59photo_2016-06-08_10-13-02photo_2016-06-08_10-13-04photo_2016-06-08_10-13-07

មតិយោបល់