ព័ត៌មានជាតិ

ផ្អើលសមត្ថកិច្ចក្រុងបាត់ដំបង! ករណីគ្រូទាយបន្លំលួចទ្រព្យសម្បត្តិសរុបជាប្រាក់ប្រហែលមួយម៉ឺនដុល្លារ

បាត់ដំបង: មានករណីស្រី្តម្នាក់តាំងខ្លួនជាហោរាមើលលើករាសី មកបន្លំបោកយកទ្រព្យសម្បតិ្ត កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតត្រង់ចំណុចផ្ទះលក់សម្ភារ:កម្រាលពូក និងសម្ភារ:ព្រះសង្ឃគ្រប់ប្រភេទយីហោ អ៊ឹង ចាន់តារា តាមបណ្ដោយផ្លូវលេខ៣ ខាងជើងផ្សារណាត់ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះបានខលហៅជនសង្ស័យជាគ្រូទាយ ឲ្យមកគន់គូរមើលលើករាសី លុះពេលមកដល់រៀបចំមើល រួចប្រាប់ជនរងគ្រោះ ប្រមូលគ្រឿងអលង្ការ ដើម្បីសូត្រប្រសិទ្ធីដោយប្រើរយ:ពេលអស់ភ្លើងមួយដើមទៀនទើបឲ្យបើកភ្នែកវិញ ប៉ុន្តែក្រោយបន្តិចមកមិនទាន់អស់ភ្លើងទៀនផង ជនរងគ្រោះបើកភ្នែកក៏ស្រាប់តែបាត់ ទាំងគ្រឿងអលង្ការ និងគ្រូទាយ។

សម្ភារ:បាត់បង់៖
-ខ្សែកមាសមួយតម្លឹង
-ខ្សែកប្លាទីន ២ខ្សែ
-ខ្សែជើង មួយគូរ
-កងដៃប្លាទីន ១៥កង
-ខ្សែដៃ ១ខ្សែ
-ចិញ្ជៀនពេជ្រ ៣វង់
-កងដៃពេជ្រ ១កង
-ក្រវិលពេជ្រ ១គូរ
-ប្រាក់ខ្មែរ មួយលានរៀល
សរុបជាទឹកប្រាក់ប្រហែល មួយម៉ឺនដុល្លារ។

សម្ភារ:បន្សល់ទុក៖
-ប្រាក់ដុល្លារក្លែងក្លាយចំនួន ១ដុំ
-គ្រឿងកាឡៃជាដែកដុំខ្មៅ។

ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្ដឹង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ដើម្បីស្វែងរកជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់