ព័ត៌មានជាតិ

ជនបរទេស ២ នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងផ្ទះ សំណាក់ ហ្គា ស៊ី ករណី…

សៀមរាប: យោងតាមផេករបស់នគរបាលជាតិ បានឲ្យដឹងថា នៅ ថ្ងៃ ទី ១៩ ខែសីហា ឆ្នាំ ២០១៩ វេលា ម៉ោង ៩ នឹង ៣០ នាទី ព្រឹក កម្លាំង ការិយាល័យ ស៊ើបអង្កេត និង អនុវត្ត នីតិវិធី សហការ ជាមួយ កម្លាំង ការិយាល័យ នគរបាល ប្រឆាំង គ្រឿងញៀន ឃាត់ខ្លួន ជនបរទេស ២ នាក់ នៅ ចំណុច បន្ទប់ លេខ ២០៦ ក្នុងផ្ទះ សំណាក់ ហ្គា ស៊ី ស្ថិត នៅ ភូមិ ស្ទឹង ថ្មី សង្កាត់ ស្វាយ ដង្គំ ក្រុង / ខេត្តសៀមរាប ។
មន្ត្រី នគរបាល ខេត្តសៀមរាប បានឲ្យ ដឹង ថា ជនបរទេស ទី ១- ឈ្មោះ COMERCI ERIC ភេទ ប្រុស កើត ថ្ងៃ ទី ២៨-១១-១៩៩០ ជនជាតិ អា ហ្ស ង់ ទី ន មុខរបរ គ្មាន ស្នាក់ នៅផ្ទះ សំណាក់ ខាងលើ និង ទី ២- ឈ្មោះ GUNDEL SEJR DONALD ភេទ ប្រុស កើត ថ្ងៃ ទី ០៨-០១-១៩៧៨ ជនជាតិ ដា ណឺ ម៉ាក ជា ភ្ញៀវ ទេសចរណ៍ ស្នាក់ នៅផ្ទះ សំណាក់ ខាងលើ ។
វត្ថុ តាង ចាប់ យក ៖ ម្សៅ ក្រាម ពណ៌ ស មួយ កញ្ចប់ តូច និង ឧបករណ៍ សម្រាប់ ជក់ ។
បច្ចុប្បន្ន ជនបរទេស ទាំង ២ នាក់ ត្រូវ បាន លោក កើត វ ណ្ណា រ៉េ ត ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្តសៀមរាប សម្រេច ឲ្យ ឃាត់ខ្លួន បណ្តោះអាសន្ន នៅ ការិយាល័យ នគរបាល ប្រឆាំង គ្រឿងញៀន ដើម្បី រៀបចំ កសាង សំណុំរឿង បញ្ជូន ទៅ សាលាដំបូង ខេត្ត ចាត់ការ បន្ត តាម នីតិវិធី ៕

 

មតិយោបល់