ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ គួរចុះរៀបចំសណ្ដាប់ធ្នាប់ ម្ដុំច្រមុះជ្រូកស្ទឹងមានជ័យផង អាជ្ញាធរស្ងាត់ឲ្យឈឹងហ្មង

ភ្នំពេញ: តាមសេចក្ដីរាយការណ៍ព័ត៌មាន នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចន្លោះសង្កាត់ស្ទឹងមានជ័យទី១ និងទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ម្ដុំច្រមុះជ្រូកស្ទឹងមានជ័យ មានករណីរថយន្តចតលើចិញ្ចើមផ្លូវគ្មានសណ្ដាប់ធ្នាប់ បង្កការស្ទះចរាចរណ៍ ជាពិសេសនៅតាមជួរធនាគារ និងហាងទូរស័ព្ទដៃ មិនឃើញអាជ្ញាធរណា ចុះរៀបចំសណ្ដាប់ធ្នាប់ទាល់តែសោះ។

បញ្ហាខាងលើនេះ មិនគួរទុកបណ្ដែតបណ្ដោយទៀតទ្បើយ គណ:បញ្ជាការឯភាពខណ្ឌមានជ័យ គួរជំរុញមន្ត្រីជំនាញក្រោមឱវាទ ឲ្យធ្វើការដូចភ្លៀងរលឹម កុំទុកឲ្យពលរដ្ឋរិះគន់ ធ្វើតែមួយភ្លែត បាត់រាប់ខែ៕

មតិយោបល់