ព័ត៌មានជាតិ

ស្រាវជ្រាវបង្ក្រាបជាក់ស្តែងឃាត់ជនសង្ស័យបានម្នាក់ ក្រោយទទួលពាក្យបណ្តឹង

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបាននគរបាលខណ្ឌឬស្សីកែវ ស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនបាន កាលពីវេលម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចឲ្យដឹងថា ករណីលួចនេះ បានកើតឡើងនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង៩យប់ ចំណុចផ្ទះជួល ផ្លូវលំ ក្រុមទី ៨ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លុះដល់ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង៨ ទើបជនរងគ្រោះ ឈ្មោះ អាំ សាវឿន ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ។

ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ ផ្នែកជំនាញខណ្ឌ និងប៉ុស្តិ៍ បានបើកការស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ។
មកដល់វេលាម៉ោង ១១និង៣០ នាទីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ផ្នែកជំនាញខណ្ឌ និងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យ នៅចំណុចផ្លូវបេតុង ភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ចាន់ ប៊ុនធឿន ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ មានីលំនៅ ផ្ទះជួលគ្មានលេខផ្លូវលំភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មានសរសាតុញៀនក្នុងខ្លួន។

សម្ភារ:ដកហូតមានម៉ូតូម៉ាកC១២៥ ពណ៌ខ្មៅ ស៊េរី ២០១៥ ពាក់ស្លាកលខ ភ្នំពេញ១FQ ០៤៥៦ត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់