ភ្នំពេញៈ បុរសម្នាក់ សម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងផ្ទះរបស់ជនរងគ្រោះ ផ្ទះលេខ១២២ ផ្លូវលំ ភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល ។
ជនរងគ្រោះឈ្មោះ ប៉ែន ស៊ីថាត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិកើតហេតុខាងលើ មានស្រុកកំណើតឃុំកណ្តាល ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម មានប្រពន្ធ កូនស្រី២នាក់ ។
តាមក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ក្បាល រួចមក ទាំងចិត្ត ចរឹក ខុសប្លែកពីធម្មតា ពោលអារម្មណ៍ ពុំសូវហ្នឹង ស្រាប់តែមកដល់រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នេះខណៈដែល ប្រពន្ធ កូនមិននៅផ្ទះ ស្រាប់តែនៅវេលាម៉ោងខាងលើ ប្រពន្ធចូលមកដល់ផ្ទះ បើកទ្វារ ស្រាប់តែប្រទះឃើញ ជនរងគ្រោះចងកធ្វើអត្តឃាត ផ្អើលឆោឡោ ក្រុមគ្រួសារ អ្នកជិតខាង ដោយមើលទៅស្តែងៗ ពេកនាំគ្នាកាត់ចំណង ដាក់ទម្លាក់ចុះ ក៏មិនអាច មានជីវិតបានដែរ មានតែរាយការណ៍ទៅសមត្ថកិច្ចចុះទៅពិនិត្យមើលជាក់ស្តែង ។
សាកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញ គ្រូពេទ្យ ធ្វើការពិនិត្យ កោសល្យវិច័យរួច សន្និដ្ឋាន ពិតជាស្លាប់ដោយ ធ្វើអត្តឃាត ពិតមែន រួចប្រគល់ឲ្យក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់