ព័ត៌មានជាតិ

រថយន្តFuso របស់ក្រុមហ៊ុន VP បែកបំពង់ខ្យល់ក្នុងស្ថានភាពផ្លូវកោងជាន់ហ្វ្រាំងមិនស៊ីក៍បុកពីក្រោយFORD RANGERយ៉ាង…

ព្រះសីហនុៈ នៅវេលាម៉ោងជាង៣និង០០នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៣៥-១៣៦ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តបែនម៉ាកFuso របស់ក្រុមហ៊ុន VP ពាក់ស្លាកលេខភ្នំ ពេញ3E-7466 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ អ្នកបើកបរឈ្មោះ សុខ ឃីន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិតាំងតាឡាត់ ឃុំភ្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តាមប្រភពព័ត៌មានបានឲ្យដឹងថា ពេលមកដល់ចំណុចកើតហេតុរថយន្តនេះបែកបំពង់ខ្យល់ក្នុងស្ថានភាពផ្លូវកោងជាន់ហ្វ្រាំងមិនស៊ីក៍បុកពីក្រោយរថយន្ត ម៉ាក FORD RANGER ព៌ណ ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1138 ដែលចតលើចិញ្ចើមផ្លូវគ្រួសក្រហមក្នុងទិសដៅស្របទិសគ្នា អ្នកបើកបរដោយឈ្មោះ លី សៀ ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ហេតុការណ៍នេះមិនបណ្តាលអោយគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ រីឯរថយន្តខូចខាតកម្រិតធ្ងន់ ។
ចំពោះមុខកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៤០២ សហការជាមួយនគរបាលអធិការដ្ឋាននគរបាលស្រុកកំពង់សីលា នៅការពារកន្លែងកើតហេតុ សម្រួលចរាចរណ៍ រីឯវត្ថុតាងរថយន្តទាំងពីរ យក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីបន្តតាមនិតិវិធី ៕

 

មតិយោបល់