ព័ត៌មានជាតិ

រថយន្តកូរ៉េពន្លះMSX បណ្តាលឲ្យ…

កោះកុង: បុរសម្នាក់ឈ្មោះ គើង តារា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅស្រុកអន្លង់វែង បានរងរបួសធ្ងន់ រួមទាំងអ្នករួមដំណើរម្នាក់ទៀតឈ្មោះណាំ ឈៀវ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បានរងរបួសស្រាលក្នុងហេតុការណ៍រថយន្តម៉ាកកូរ៉េ១គ្រឿងពាក់ស្លាកលេខភ្នំពេញ 2AK 73 85 បើកបរដោយឈ្មោះស៊ី ថា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិតាឃ្លី សង្កាត់ដង្កោ ខណ្ឌដង្ក ភ្នំពេញ ក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ មកដល់ចំណុចខាងលើបានប៉ះជាមួយម៉ូតូម៉ាក MSXពណ៍លឿងគ្មានស្លាកលេខ ក្នុងទិសដៅបញ្ច្រសគ្នានៅវេលាម៉ោងជាង២និង០០នាទីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លើដងផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១៦៤-១៦៥ ស្ថិតក្នុងភូមិ/ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍និងដោះស្រាយតាមនិតិវិធី៕

 

មតិយោបល់