ព័ត៌មានជាតិ

កុមារ​ជាង ៦០ នាក់មានបញ្ហា​ខណៈ​ជើងហោះហើរ Airbus A380 រៀបចុះចត នៅក្នុងទីក្រុងឡុងដ៏​

អង់គ្លេស​៖រថយន្តសង្គ្រោះបន្ទាន់ ចំនួន ៦ ​បានហ៊ុំព័ទ្ធ ​យន្តហោះ Airbus A380 បន្ទាប់ពីចុះថត​នៅព្រលានយន្តហោះ ទីក្រងុ ឡុងដ៏ ដោយសារតែភាពមិនប្រក្រតី​របស់អ្នកដំណើរ ៦០ នាក់ បានជួបប្រទះ ។​

សារព័ត៌មាន Daily Mail បានចុះផ្សាយថា សមាជិកក្រុម​ចម្រៀងកុមារ ​របស់ប្រទេសវែល សុខភាពមានការផ្លាស់ប្តូរ មិនធម្មតា ដោយ​ធ្វើដំណើរតាមរយៈជើងហោះហើរ Airbus A380 ពី ឌូបៃ សហអារ៉ាប់រួម ទៅកាន់ទីក្រុងឡុងដ៍ ប្រទេស​អង់គ្លេស បន្ទាប់ពី ការ​ប្រគុំតន្រ្តី​រំឭកដល់ ប្រធានាធិបតី អាហ្វ្រិកខាងត្បូង លោក Nelson Mandela និងតារាចម្រៀង​ដ័ល្បីល្បាញ អូប៉េរ៉ា Bryn Terfel ។​
អ្នកដំណើរដែលមានអាការៈហត់ នឿយ ដង្ហក់ ដោយចាប់ពីអាយុ ១០ ទៅ ១៤ ឆ្នាំ ដោយមាន ១០ នាក់ ​ជួប​បញ្ហាដ៏ធ្ងន់ធ្ងរ ដោយត្រូវបញ្ចូនទៅកាន់មន្ទីពេទ្យជាបន្ទាន់ តែ​ក្រោយមក ភាពស្លន់ស្លោរនេះត្រូវបានរំសាយទៅវិញ​។​

អ្នកនាំពាក្យ​សម្រាប់សេវាសង្គ្រោះបន្ទាន់នៅទីក្រុងឡុងដ៏ ​បាននិយាយថា “ហេតុការណ៍នេះបានកើតឡើងនៅ ម៉ោង ៧ និង ៤១ នាទី ដោយមានក្មេងជាច្រើនមានអាការៈហត់នឿយ ខណៈដែល​យន្តហោះហៀបនឹង​ចុះចត ។ ក្នុងនោះ មានឡានសង្គ្រោះចំនួន ៦ ដើម្បីដឹកកុមារទាំងនោះ មកកាន់មន្ទីរពេទ្យ” ។​ ក្មេង​ៗទាំងនោះ បាននិយាយថា ពូកគេបានក្អួត និងរាគ​៕​​
2014-05-07_104306

មតិយោបល់