ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់ទូរសព្ទ័…

ភ្នំពេញ:កម្លាំងការិយាល័យកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនបរទេស ។ជនសង្ស័យ ០១នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដេញចាប់ប្រផាប់ប្រភីង បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃជាក់ស្ដែង បានសម្រេច ពីជនបរទេសម្នាក់កំពុងដើរតាមដងផ្លូវ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១ និង៤០នាទី នាថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២៣ នៅតាមបណ្តាលផ្លូវ៣៦០ កែង១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ។ជនសង្ស័យ ឈ្មោះ​ បញ្ញា រិទ្ធ​ អាយុ ២៤ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅមិនពិតប្រាកដ ។​ ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលដឹកនាំនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌​ និងមានចង្អុលបង្ហាញបញ្ជាដឹកនាំដោយផ្ទាល់ពី ឯក​ឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ។ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយការិយាល័យ​ និងមានកិច្ចសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ពេលកម្លាំងជំនាញកំពុងល្បាតក្នុងមូលដ្ឋាននិងភូមិសាស្ត្រ ងាយរងគ្រោះ ស្រាប់តែប្រទះឃើញ ជនសង្ស័យ ០១នាក់ ជិះម៉ូតូម៉ាក់ និចបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីជនបរទេស កំពុងតែដើរហាត់ប្រាណនៅតាមបណ្ដោយផ្លូវលេខ៣៦០ កែងផ្លូវលេខ១១៣ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង បានសម្រេច ភ្លាមៗនោះកម្លាំងជំនាញ បានប្រដេញប្រផាប់ប្រភីង រហូតដលចំណុចស្តុបវិទ្យាល័យព្រះយុគន្ធរ ទើបចាប់ជនសង្ស័យបាន។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់