ព័ត៌មានជាតិ

(មានវីដេអូ) ឡានដឹក Gas LPG បុករះរបាំងថ្មអស់ជាង២០កង់ រួចបន្តបំបាក់ក្បាលបូមទឹកហូរដូចជាទន្លេ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយរថយន្តដឹក Gas LPG មួយគ្រឿងបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់ជាង២០កង់ លាន់ដូចរន្ទះ កាលពីវេលាម៉ោង១២៖៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ បណ្តោយផ្លូវមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

ប្រភពឲ្យដឹងថា ហេតុការណ៍ខាងលើនេះ បង្កឡើងដោយរថយន្តដឹក Gas LPG ប្រភេទសណ្តោងមួយគ្រឿង សង្ស័យអ្នកបើកបរងងុយដេក រ៉េចង្កូតបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់ជា២០កង់ និងជ្រុលទៅបុកក្បាលបូមទឹក ធ្លាយទឹកហូរបែកសាចដូចបាក់ទំនប់ទាំងយប់៕


មតិយោបល់