កំពង់ស្ពឺៈ មានករណីភ្ញាក់ផ្អើលមួយកើតឡើងដោយរថយន្តដឹកអុស បានរបូតកង់រត់តួកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
រថយន្តបង្កម៉ាក កូរ៉េ គ្មានស្លាកលេខ ។
ដំណើររឿង៖ មុនពេលកើតហេតុ កន្លងមកសមត្ថកិច្ចពាក់ព័ន្ធមិនយកចិត្តទុកដាក់អនុវត្តន៍ច្បាប់ទេ ព្រោះតែជីវភាពពលរដ្ឋ ប៉ុន្តែលោកនៅតែអនុវត្តន៍យ៉ាងម៉ឹងម៉ាត់១០០% យោងតាមលោក តាប់ លន ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា នាពេលខាងមុននេះ កម្លាំងនគរបាលចរាចរណ៍ទូទាំងខេត្ត ចេញប្រតិបត្ដិការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលមានគណៈកម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចូលរួមពីស្ថាប័នមន្ទីរសាធារណការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
សូមបញ្ជាក់៖ បញ្ហានេះលោកបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍អាចកាត់បន្ថយបានលុះត្រាណាតែ មានការផ្សព្វផ្សាយ ការបង្ការស្ដីអំពីបញ្ហាច្បាប់
គ្រប់មន្ទីរអង្គភាពសាលារៀន វត្ដអារាម រោងចក្រនានា និងសំណូមពរដល់អស់លោកលោកស្រីជា ម្ចាស់យានដ្ឋានជួសជុលរថយន្ត ម្ចាស់អាជីវកម្មរថយន្ដគ្រប់ប្រភេទ អ្នកបើកបរមធ្យោបាយយានជំនិះទាំងអស់ រួមទាំងអ្នកបើកបរទោចក្រយានយន្ដ អ្នកធ្វើដំណើរមេត្តាគិតអំពីសុវត្ថិភាពជាចំបង និងយកចិត្តទុកដាក់ខ្ពស់គោរពច្បាប់ចរាចរណ៍ក្រោមពាក្យស្លោក«ស្រឡាញ់ជីវិតអ្នកដ៏ទៃ ស្មើនឹងស្រឡាញ់ជីវិតខ្លួនឯង»។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ចុះវាស់វែងយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីកសាងសំណុំរឿងសុំគោលការណ៍មិនឲ្យប្រើប្រាស់បន្តទៀត៕
មតិយោបល់