ក្រុមអ៊ីស្លាមផ្តាច់ទឹកដី ISIS នៅក្នុងប្រទេសស៊ីរី ដែលធ្វើឲ្យពិភពលោកកំពុងព្រួយបារម្ភ ជាពិសេសប្រទេសមហាអំណាច ដូចជាអាមេរិកតែម្តង ដោយប្រឈមមុខ ដ៏លំបាកបំផុត និងគោលដៅដែលខាង ក្រុមអ៊ីស្លាមផ្តាច់ទឹកដី ផ្គើនដាក់ជាទីបំផុត ។ បើទោះបីជាអាមេរិក ជាប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ក៏ដោយ ក៏មិនអាចធ្វើអ្វី លើក្រុម ISIS បានឡើយ ដោយពឹងទៅលើប្រទេសសម្ព័ន្ធមិត្តផ្សេងៗ រហូតដល់ថ្នាក់ពឹងប្រទេសក្នុងតំបន់អាស៊ី ចិន ជាដើម ។
ពូកឧទ្ទាមផ្តាច់ទឹកដីនេះ បានកំពុងបំផ្លាញតម្លៃ និងសេដ្ឋកិច្ច អាមេរិក ក៏ដូចជាប្រទេសដែលចូលរួមវាយក្រុម ISIS នេះ ដោយប្រើប្រាស់គ្រាប់បែក ថ្លៃ និងមីស៊ីល ដែលមានតម្លៃរាប់សែន លានដុល្លារ ។
នៅខាងក្រោមនេះដែរ ជាសព្វាវុធ ទាំង ៥ ដែលអាមេរិកនិងសម្ព័ន្ធមិត្ត ប្រើប្រាស់ ដើម្បីប្រឆាំងនិងក្រុមអ៊ីស្លាម ផ្តាច់ទឹកដី ISIS នៅក្នុងប្រទេសស៊ីរី ៖
១. មីស៊ីល BGM-109 Tomahawk ដែលមានល្បឿនលឿបំផុត និងជាប្រភេទមីស៊ីលវាយប្រហារតាមសមុទ្រ តម្លៃ ៣ លានដុល្លារ ។
២. មីស៊ីល ដែលបាញ់ពីអាកាសមកមី AGM-114 Hellfire តម្លៃ ចាប់ពី ១០ ០០០០ ទៅ ៤២៥ ០០០ ដុល្លារ ។
៣. មីស៊ីលបាញ់ពីអាកាសទៅដី AGM-65 Maverick ប្រើតម្លៃ ២០ ០០០០ ទៅ ៣៥ ០០០០ ដុល្លាអាមេរិក ។
៤. គ្រាប់បែកឡាស៊ែរ Bomb GBU-12 តម្លៃ ៣៥ ០០០ដុល្លាអាមេរិក ។
៥. និង គ្រាប់បែក JDAM GPS តម្លៃ ៧ ទៅ ៨ ម៉ឺនដុល្លារអាមេរិក ៕
ព័ត៌មានជាតិ
មតិយោបល់