ព័ត៌មានជាតិ

Update៖ ផ្ទះមួយខ្នងខ្ទេចចំណែកសាលារៀនឆេះតិចតួចនៅស្រុកសូទ្រនិគម

សៀមរាប: នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង ១២និង៣០ នាទី មានករណីអគ្គិភ័យភ្លើងឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ស្ថិតនៅក្នុងភូមិព្រះត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ដែលម្ចាស់ផ្ទះឈ្មោះ សរ ចម្រើន ភេទ ប្រុស អាយុ ៦៩ ឆ្នាំ មានទីលំនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ក្នុងហេតុការខាងការខាងលើបណ្តាលឲ្យរងការខូចខាតផ្ទះ០១ខ្នងទំហំ ៩ម៉ែត្រ × ២៥ម៉ែត្រ ធ្វើអំពីថ្មក្រោម ឈើលើ សំយ៉ាបដែក និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះទាំងស្រុងរួមមាន: ផ្ទះផ្ទុកកង់ និងគ្រឿងកង់សម្រាប់លក់ច្រើនរយគ្រឿង ខូចខាតទាំងស្រុង និងខូចខាតផ្ទះនៅក្បែរ ០១ ខ្នង (ខូច២០%)
រួមទាំងខូចខាតអាគារសាលារៀនបឋមសិក្សា៧មករា ០១ ខ្នង (១៥%)
ក្នុងករណីខាងលើមិនមានមនុស្សរងរបួសនោះទេទេ ។
ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៥ គ្រឿង ប្រើទឹកអស់ចំនួន ០៧ ឡានរថយន្តអគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ចំនួន ០១ គ្រឿង ប្រើទឹកអស់ចំនួន ០២ ឡាន ។
– រថយន្តអគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងចំនួន ០១ គ្រឿង ប្រើទឹកអស់ចំនួន ០២ ឡាន ។
– រថយន្តអគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកជីក្រែង ចំនួន ០១ គ្រឿង ប្រើទឹកអស់ចំនួន ០១ ឡាន ។
– រថយន្តអគ្គិភ័យឯកជនចំនួន ០២ គ្រឿង ប្រើទឹកអស់ចំនួន ០២ ឡាន ។

ក្នុងកិច្ចប្រតិបត្តិការពន្លត់នេះមានកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងប្រជាការពារសរុបប្រមាណ ៥៥នាក់ ។

មូលហេតុ: តាមការសន្និដ្ឋានជាបឋមគឺ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ព្រោះម្ចាស់ ផ្ទះ មិននៅទាំងអស់គ្នា ទៅលក់កង់នៅផ្សារបាត់ ផ្ទះបិទទ្វារចោល ។និងរលត់ទៅវិញនៅវេលាម៉ោង២និង៤៥ នាទី៕

 

មតិយោបល់