ព័ត៌មានជាតិ

ផ្អើលព្រឹកមិញ! ចោរធ្វើសកម្មភាព ចូលក្នុងផ្ទះពលរដ្ឋលួចយកលុយ នៅខេត្តព្រៃវែង

ព្រៃវែង: នៅវេលាម៉ោង១០ និង១០ ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៩ មានករណីជនសង្ស័យចំនួន៤ នាក់ (ស្រីម្នាក់) បានធ្វើសកម្មភាពលួចលុយ ក្នុងផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិកំចាយមារ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ។

ដំណើររឿង៖ ខណ:ម្ចាស់ផ្ទះ កំពុងរវល់នៅខាងក្រោយផ្ទះ និងមានតែអុំស្រីចំណាស់ម្នាក់ នៅអង្គុយចាំលក់ដូរ ពេលនោះ ក្រុមសង្ស័យម្នាក់ បានចុះមកទិញដូងអុំស្រី រីឯជនសង្ស័យម្នាក់ទៀតបានមកសួរនាំអុំស្រី ដោយឃើញឱកាសល្អ ជនសង្ស័យម្នាក់ទៀត បានដើរ តាមរបងផ្ទះចូលទៅក្នុងផ្ទះ រួចធ្វើសកម្មភាពលួចលុយ ក្នុងទូឈើចំនួន ២០លានរៀល រួចនាំគ្នាគេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំងខាងលើ ដើម្បីសួរនាំម្ចាស់ និងធ្វើកំណត់ហេតុ ហើយកំពុងធ្វើការស្រាវជ្រាវ តាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់