ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាកបុកអ្នកថ្មើរជើងស្លាប់យ៉ាងអាណោចអាធ័ម

កណ្ដាល: កាលពីវេលាម៉ោង ៦និង២០នាទីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ មានករណីរថយន្តបុកអ្នកថ្មើរជើង ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ច្រឹក សុផល ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
រថយន្តបង្កមិនត្រូវបានស្គាល់ម៉ាក និងអត្តសញ្ញាណក្រោយកើតហេតុបើករត់គេចខ្លួនបាត់ស្រមោល។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជាអ្នកថ្មើរជើងខាងលើ ដើរឆ្លងផ្លូវពីកើតទៅលិច ខណ:នោះស្រាប់តែមានរថយន្ដមួយគ្រឿងពុំស្គាល់ម៉ាក បើកបរយ៉ាងលឿនជាន់ហ្រ្វាំងមិនទាន់ក៏បុកជនរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យបោកជាមួយថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ បន្ទាប់មកនគរបាលចរាណ៍ស្រុក ចុះវាស់វែងនិងកសាងសំណុំរឿង ដើម្បីស្វែងរករថយន្តបង្កមកផ្ដន្ទាទោសតាមច្បាប់ រីឯសព ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់