ព័ត៌មានជាតិ

បុរសម្នាក់ត្រូវនគរបាលឃាត់ខ្លួនបន្ទាប់ពីទាស់សំដីគ្នា ជិះម៉ូតូទៅយកពូថៅមកដេញកាប់ប្រជាការពារភូមិ

ភ្នំពេញ: នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៥៥នាទី ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នគរបាលចាប់ឃាត់ខ្លួនបុរសម្នាក់ករណីទំនាស់ជាមួយ ប្រជាការពារភូមិ និងប៉ុនប៉ងមនុស្សឃាដដោយចេតនា។

ជនសង្ស័យឈ្មោះ ម៉ុល បាន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ម៉ៅ ចាន់ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ (ប្រជាការពារ) មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែព្នៅ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះ និងក្រុមប្រជាការពារភូមិ ៣នាក់ បានឈរជើងនៅគោលដៅនៅកន្លែងកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូក្នុងស្ថានភាពស្រវឹងស្រែកឡូឡា រួចជេរឌឺដងដាក់ជនរងគ្រោះ និងក្រុមប្រជាការពារភូមិ ភ្លាមនោះជនរងគ្រោះក៏បានដេញឲ្យជនសង្ស័យជិះម៉ូតូទៅផ្ទះ តែបែរជាជនសង្ស័យចុះពីលើម៉ូតូមករកវាយជនរងគ្រោះ តែត្រូវបានគេឃាត់បន្ទាប់មក ជនសង្ស័យក៏បានជិះម៉ូតូចេញទៅប្រហែល ១០នាទីក្រោយមក ស្រាប់តែជនសង្ស័យជិះម៉ូតូត្រឡប់មកវិញ ក្នុងដៃមានកាន់ពូថៅដេញកាប់ខ្លួន ឃើញសកម្មភាពបែបនេះ ក៏ឃាត់ខ្លួននាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ហើយដាក់ពាក្យបណ្តឹងពីបទ “ប៉ុនប៉ងមនុស្សឃាដដោយចេតនា” ។

ក្រោយកើតហេតុជនសង្ស័យ នឹងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់