ព័ត៌មានជាតិ

ឃាត់ខ្លួនបានភ្លាមៗ ក្រោយធ្វើសកម្មភាពលួចសម្ភារៈគ្រឿងសំណង់

កំពង់ស្ពឺ: ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិតាំងរបង ឃុំហោងសំណំ ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឳរ៉ាល់ បានដឹកនាំកម្លាំងដោយលោក វរះសេនីយ៏ទោ សោម ពុទ្ធដារ៉ា មេបញ្ជាការ មូលដ្ឋាកងរាជអាវុធហត្ថស្រុកឳរ៉ាល់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឃីម សាន ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរធ្វេីជាងសំណង់ មានទីលំនៅភូមិសំរោង សង្កាត់ត្រាច ក្រុងព្រៃវែង ខេត្តព្រៃវែង បានលួចសម្ភារះសំណង់
របស់ ឈ្មោះ មៀន ម៉ុន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរលក់គ្រឿងសំណង់មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ដកហូតសម្ភារះវត្ថុតាងរួមមាន៖
–ផ្លែស្វានបុកចំនួន ២០០ដើម
–ផ្លែកាត់ការ៉ូចំនួន ២០សន្លឹក
–ម៉ូតូ ០១គ្រឿង ម៉ាកស៊ុយស៊ូគីLET ពណ៏ស ពាក់ស្លាកលេខបាត់ដំបង 1Q-0026 (ជារបស់ជនសង្ស័យ) ។

ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពរួច ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឳរ៉ាល់ឃាត់បាន ជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់